សន្តិសុខសង្គម
នគរបាលកំពុងស្រាវជ្រាវករណីជនជាតិចិនមួយក្រុមប្រតាយប្រតប់គ្នានៅផ្លូវល្បឿនលឿនហើយរត់គេច និងបន្សល់ទុករថយន្ដមួយគ្រឿង
កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននិងកំពុងស្រាវជ្រាវករណីជនជាតិចិនមួយក្រុមដែលបានប្រតាយប្រតប់គ្នានៅលើផ្លូវល្បឿនលឿន និងរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុករថយន្ដមួយគ្រឿងមិនទាន់ដឹងមូលហេតុ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២៣និង២៨នាទី នៅមុខបញ្ជរបង់ប្រាក់កំពង់ស្ពឺកើត ភូមិរំលោង ឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

របាយការណ៍បញ្ជាក់ថា ករណីនេះរថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 2BY-8075 អាចមានអ្នកជិះ ៣ ទៅ ៤នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងនោះមានជនជាតិខ្មែរជាអ្នកបើករថយន្ត និងជនជាតិចិនជាអ្នកជិះបាននាំគ្នារត់ចុះពីលើរថយន្ដដោយមិនដឹងមូលហេតុអ្វីប្រាកដ។

តាមការពិនិត្យកាមេរ៉ាសុវត្ថិភាព មុនពេលកើតហេតុរថយន្តនេះបានបើកចេញពីខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនវេលាម៉ោង ២២និង១៥នាទី មកចេញនៅបញ្ជរបង់ប្រាក់កំពង់ស្ពឺកើត វេលាម៉ោង២៣និង២៣នាទី។ ពេលកំពុងបង់ប្រាក់ មានសកម្មភាព វាយប្រតាយប្រតប់គ្នាពេញក្នុងរថយន្ត រួចរថយន្តបានជិះបុកបារ៉ាសចេញមកឈប់នៅខាងក្រៅ ក៏មានជនជាតិចិនម្នាក់លោតចេញពីក្នុងរថយន្តរត់ទៅបាត់ ហើយមានមនុស្សប្រុស ៣នាក់ទៀតរត់ដេញតាមរក។ មួយសន្ទុះក្រោយមក មនុស្សទាំង ០៣នាក់នោះបានឡើងជិះរថយន្ត TOYOTA ALPHART ពណ៌ខ្មៅ ០១ គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2CC-8785 ទៅទិសខាងកើតតាមផ្លូវជាតិលេខ៤បាត់ទៅ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានយករថយន្ត TOYOTA ALPHARD ពណ៌ស ឆ្នាំ២០១៥ស្លាកលេខ ភ្នំពេញ 2BY-8075 មករក្សាទុក និងកំពុងបន្ដស្រាវជ្រាវ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


