ព័ត៌មានជាតិ
មន្ត្រីក្រសួងការងារនៅមណ្ឌលសំចតប៉ោយប៉ែត អនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័សដើម្បីជួយពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័សចំពោះអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។

តាមការណែនាំរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងប្រចាំការនៅតាមមណ្ឌលសំចតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅមណ្ឌលសំចត ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីក្រសួងការងារបាននិងកំពុងបន្តផ្តល់ព័ត៌មានពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ប្រជាពលរដ្ឋជាទូទៅ និងជាពិសេសបងប្អូនពលករខ្មែរ។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា មន្ត្រីនៅមណ្ឌលសំចតបានផ្តល់ព័ត៌មានពាក់ព័ន្ធឱកាសការងារប្រមាណជាង ២៣ម៉ឺនកន្លែងនៅទូទាំងប្រទេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស.។ លោកបានគូសបញ្ជាក់ថា “ក្នុងដំណាក់កាលនេះ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាលោក អភិបាលខេត្ត គឺយើងបានត្រៀមខ្លួនរួចជាស្រេច យើងមានរោង មានទឹក និងអាហារសម្រន់ និងក្រុមការងារមកពីទីភ្នាក់ងារជាតិមុខរបរ និងការងារ វិទ្យាស្ថានពហុបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម ដែលជាសេនាធិការឱ្យក្រសួងការងារ”។

ជាមួយគ្នានេះ លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការងារ ខេត្តបន្ទាយមានជ័យ លើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាទៅកាន់បងប្អូនប្រជាពលករដែលបានវិលមកកម្ពុជា និងមានបំណងវិលមកស្រុកកំណើតវិញ។

លោនបានអះអាងថា៖ “យើងបានបញ្ជូនមជ្ឈមណ្ឌលចល័តជារថយន្តសម្រាប់ខាងបន្ទាយមានជ័យ មាន៥គ្រឿង ក្នុងនោះ២គ្រឿងទុកក្នុងក្រុងសិរីសោភ័ណ និង ៣គ្រឿងទៀតទុកនៅប៉ោយប៉ែត យើងមានជាការផ្តល់ជូនព័ត៌មានទូទៅ មានជាការចុះឈ្មោះស្វែងរកការងារធ្វើ ការចែកខិត្តប័ណ្ឌ និងការប្រឹក្សាយោបល់ផ្សេងៗ”។

បន្ថែមពីនេះ លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានត្រៀមខ្លួនរួចរាល់ក្នុងការចុះឈ្មោះជូនបងប្អូនពលករខ្មែរដែលចង់រៀនជំនាញបច្ចេកទេសបន្ថែមទាំងក្នុងខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសកម្ពុជា។ លោកស្រីបញ្ជាក់ថា៖ “សម្រាប់ពលករខ្មែរដែលត្រឡប់មកវិញ យើងមានផ្តល់ជាការសម្ភាសក្នុងមណ្ឌលសំចត និងបានចុះឈ្មោះក្នុងប្រព័ន្ធនៃក្រសួងការងារ ហើយយើងបានប្រាប់ពីជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មាននៅក្នុងខេត្តបន្ទាយមានជ័យ”។

លោក សាន ណារិន អនុប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រុមការងារបេឡាជាតិសន្តិសុខសង្គមបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងរបបទាំង៣ ដូចជាគ្រោះថ្នាក់ការងារ របបសោធននិវត្តន៍ និងរបរថែទាំសុខភាព និងការថែទាំងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍។

លោកបានលើកឡើងថា៖ “បេឡាជាតិសន្តិសុខសង្គមត្រៀមខ្លួនរួចរាល់ក្នុងការទទួលពលករ ដែលអញ្ជើញមកពីព្រះរាជាណាចក្រថៃ ដើម្បីពន្យល់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គមទាំងបី ទី១ គឺគ្រោះថ្នាក់ការងារ ទី២ ផ្នែកថែទាំងសុខភាព ទី៣ ផ្នែកប្រាក់សោធន មួយទៀតពាក់ព័ន្ធនឹងកម្មករនិយោជិតដែលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាតែគាត់មានដើមទុនខ្លះៗ គាត់អាចទៅធ្វើបណ្ណ ប.ស.ស. បាន ជាបុគ្គលស្វ័យនិយោជន៍”។

គួរបញ្ជាក់ផងដែរថា មណ្ឌលសំចតប៉ោយប៉ែត ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំឡើងដើម្បី ផ្តល់ព័ត៌មាននៃឱកាសការងារជាង ២៣ម៉ឺនកន្លែងទូទាំងប្រទេសកម្ពុជា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ និងអត្ថប្រយោជន៍ ប.ស.ស. នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


