ព័ត៌មានជាតិ
ជ្រូកកណ្តុរចិញ្ចឹមតាមធម្មជាតិ មួយក្បាលតម្លៃលក់ចាប់ពី ២៥០ ០០០ រៀល ងាយស្រួលចិញ្ចឹមមិនប្រឈមជំងឺ
ពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ប្រកបរបរកសិកម្ម ឯខ្លះផ្សេងទៀតក៏ឆ្លៀតចិញ្ចឹមជ្រូកគោមាន់ទាតាមបែបលក្ខណៈគ្រួសារតាមលំនៅឋានរៀងៗខ្លួន។
អ្វីជាការកត់សម្គាល់ គេសង្កេតឃើញពលរដ្ឋមួយចំនួនបានចិញ្ចឹមជ្រូកតាមបែបលក្ខណៈធម្មជាតិ ហើយអះអាងថា ធន់ជំងឺឈឺថ្កាត់ ហើយថែមទាំងពេលលក់បានកម្រៃថ្លៃជាងជ្រូកលើទីផ្សារផងដែរ។

កសិករឈ្មោះ សុខុន ត្រើន អាយុ ២៨ ឆ្នាំ និងប្រពន្ធឈ្មោះ អា ស្រីទៀង អាយុ ២៣ ឆ្នាំជាជនជាតិដើមភាគព្នង ដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិពូតាំង សង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបានរៀបរាប់ប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥នេះ ថា ក្រោយរៀបការអស់រយៈពេល ៨ ឆ្នាំ គ្រួសាររបស់លោកគ្មានមុខរបរអ្វី ក្រៅពីធ្វើស្រែចម្ការ និងឆ្លៀតចិញ្ចឹមជ្រូកតពីឪពុកម្តាយ។


សព្វថ្ងៃលោកបានចិញ្ចឹមជ្រូកកណ្តុរចំនួន ៩ ក្បាលហើយអាចរកប្រាក់ចំណូលបានគួរសម សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ ការចិញ្ចឹមជ្រូក កណ្ដុរ តាមបែបលក្ខណៈប្រពៃណី កសិករឈ្មោះ សុខុន ត្រើន ប្រាប់ថាគឺលែងតាមវាលខ្នងភ្នំតាមបែបធម្មជាតិគឺមិនលំបាកក្នុងការថែទាំ និងដាក់ចំណីច្រើន ហើយពេលដែលធំធាត់ល្មមអាច ចាប់លក់បានតម្លៃថ្លៃគួរសមដែរគឺមួយក្បាលចាប់ពី ២៥០ ០០០ រៀលឡើទៅ ខណៈជ្រូកធម្មតាលក់បានត្រឹមតែ ២០០ ០០០ រៀលប៉ុណ្ណោះ។
«ការចិញ្ចឹមជ្រូកកណ្ដុរតាមបែបលក្ខណៈប្រពៃណី មិនលំបាកក្នុងការចិញ្ចឹមនោះទេ ព្រឹកឡើងត្រូវលែងវាឲ្យស៊ីចំណីតាមបែបធម្មជាតិ ឲ្យវាស៊ីចំណីពេលថ្ងៃត្រង់ម្តង ហើយពេលល្ងាចឲ្យដាក់ចំណីឲ្យវាសុីម្តងទៀតទើបគៀងចូលក្នុងទ្រុង»។
លក្ខណៈពិសេសដែលលក់បានតម្លៃជាងនេះ លោក សុខុន ត្រើន ប្រាប់ថា ដោយសារជ្រូកកណ្តុរមានសាច់ច្រើនមិនសូវមានខ្លាញ់ដូចជ្រូកធម្មតា និយាយជារួមគឺមានរសជាតិឆ្ងាញ់ដែលគេនិយមទិញទៅបរិភោគ ពិសេសរដូវបុណ្យទាន គឺឈ្មួញតែងតែប្រមូលទិញស្ទើរគ្មានសល់ទាំងតូចទាំងធំ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


