ព័ត៌មានជាតិ
កសិករក្នុងស្រុកបន្ទាយមាសអាចរកប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វប្រចៀវ
ប្រជាកសិករមួយគ្រួសាររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត អាចប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វប្រចៀវយកលាមកលក់ ដោយក្នុងមួយខែអាចលក់បានពី ២០ ទៅ ៣០ម៉ឺនរៀលក្នុងមួយសំបុក។

លោក តេន សុខ ជាប្រជាកសិករចិញ្ចឹមសត្វប្រចៀវមួយរូប បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា គាត់បានចិញ្ចឹមប្រចៀវតាំងពីអំឡុងឆ្នាំ១៩៩០មកម្ល៉េះ ហើយគ្រួសារខ្លះមានចិញ្ចឹមរហូតដល់៤ទៅ៥សំបុក។ ការចិញ្ចឹមប្រចៀវងាយស្រួល ហើយអាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដោយ១សំបុក អាចប្រមូលលាមកលក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយខែ។ លោក តេន សុខ បន្តថា ការចិញ្ចឹមប្រចៀវគ្មានអ្វីពិបាកនោះទេ ឲ្យតែចេះធ្វើតែសំបុកឲ្យវានៅជាការស្រេច។

អ្នកចិញ្ចឹម និងប្រមូលទិញលាមកសត្វប្រចៀវ នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើតអ្នកស្រី ឈឹម សៀប បានប្រាប់ឲ្យដឹងដែរថា ការចិញ្ចឹមសត្វប្រចៀវ អាចធ្វើឲ្យគ្រួសារគាត់មានជីវភាពល្អប្រសើរឡើង។ អ្នកស្រី ថា បើមានតម្រូវការត្រឹម១ថ្ងៃ១តោន គាត់អាចរកទិញឲ្យបាន។ ជាទូទៅប្រចៀវ១សំបុក(ប្រើស្លឹកត្នោតប្រមាណ២០០ធាង) អាចផ្តល់ចំណូលបានពី២០ទៅ៣០ម៉ឺនក្នុងមួយខែ។

ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស លោក គឹម វណ្ណី បានប្រាប់ឲ្យដឹងថា ស្រុកបន្ទាយមាសមានកសិករ២ឃុំចិញ្ចឹមសត្វប្រចៀវច្រើន គឺឃុំបន្ទាយមាសខាងកើត និងឃុំត្នោតចុងស្រង់។ ហើយស្រុកក៏មានសហគមន៍តំបន់ការពារធម្មជាតិ សត្វប្រចៀវភ្នំគៀនជុំព្រះគុហារហ្លួង នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិចមួយកន្លែងទៀត ដែលអាចប្រមូលអាចម៍ប្រចៀវបានក្នុងមួយថ្ងៃ ចន្លោះពី ៤០ ទៅ៥០ធុង(ធុងថ្នាំពណ៌លាបផ្ទះ)៕
អត្ថបទ៖ សឹង រ៉ាត់








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


