ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន៤នាក់បន្ថែមទៀត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញមនុស្ស ៤នាក់ទៀត ឆ្លងកូវីដ ១៩ ក្នុងនោះក៏មានកុមារអាយុ ៥ ឆ្នាំ។ ទី១ ជាបុរសមានអាយុ៥៥ឆ្នាំ មានទីលំនៅនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេម៉ត់។ ទី២ជាបុរស មានអាយុ៥៩ឆ្នាំ នៅឃុំត្រមូង ស្រុកមេមត់ ទី៣. បុរសអាយុ២៧ឆ្នាំ នៅភូមិត្បូងវត្ត ឃុំមេមត់ និងទី៤ កុមារា អាយុ៥ឆ្នាំ នៅភូមិត្បូងវត្តឃុំមេមត់។ រដ្ឋបាលខេត្តបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលចំនួន៧៩នាក់ មានស្រី៥៣នាក់ផងដែរ។


រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយបុរសខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យ ក្នុងខេត្តត្បូងឃ្មុំចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ ដែលមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅស្ថិតនៅជិតកន្លែងដែលកំពុងស្នាក់នៅ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


