Connect with us

ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច រៀប​ចំ​ទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយ​សម្រាប់ជនមានពិការភាព នៅខេត្តកំពង់ចាម

បានផុស

នៅ

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងដោយមាន​ការចូល​រួម​​ឧបត្ថម្ភគាំទ្រ​ពីគម្រោងAT Scale អង្គការ CHAI អង្គការ CDPO អង្គការ ICRI តាមរយៈ​អង្គការជនពិការ​អន្តរជាតិHI បានរៀប​ចំ​អបអរសាទរទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយ​សម្រាប់ជនមានពិការភាព នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ប្រតិភូអមដំណើរ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូន​មាន​ពិការ​ភាព ចំនួន ១៥០នាក់។

ក្នុងឱកាសនោះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានផ្តល់កិច្ចសហការកន្លងមកក្នុងការអនុវត្តផែនការណ៍យុទ្ធសាសន៍ របស់​ក្រសួង ក្នុងទិសដៅលើកកម្ពស់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា ពិសេសការផ្តល់សេវា​សង្គមកិច្ច​ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលតាមរយៈពង្រឹងគុណភាព និងសេវាអោយគៀកនិងប្រជាជន ស្របតាមតម្រូវ​ការ​ជាក់ស្តែង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ ក្នុងគោលបំណង​ដើម្បីរំលឹកអំពីបច្ចេកទេស និង​សារៈសំខាន់របស់ឧបករណ៍​ជំនួយ​សម្រាប់​​​​ជនមាន​ពិការភាព ​​ដូចជា ​រទេះរុញ ឈើច្រត់ ​អវ:យវៈសិប្បនិមិ្មត ​វ៉ែនតា ឧបករណ៍ជំនួយ​ស្តាប់ ដែល​បាន​ជួយ​​​ស្តារលទ្ធភាពពលកម្មរបស់ជនមានពិការភាព ដើម្បីឱ្យពួកគាត់រស់នៅដោយ​ឯករាជ្យ​ ក្នុងសង្គមប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ និងបរិយាបន្ន។​

ចំណែក លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធាន​ក្រុមប្រឹក្សាសកម្មភាព​ជនពិការខេត្ត តំណាងដ៏ខ្ពង់​ខ្ពស់​ លោក អ៊ុន ចាន់ដា ​អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនៈ វែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះរួមមាន យុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនជនរងគ្រោះ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានា ឱ្យបងប្អូន ទទួលបាននូវផលប្រយោជន៍ពីគោលនយោបាយនេះ ប្រកបដោយបរិយាបន្ន និង សមធម៌។

រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម

លោកស្រីបន្តថា រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ហើយច្បាប់នេះ គឺកំពុងធ្វើវិសោធនកម្ម រួមនឹងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើនទៀត ដែលបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនមានពិការភាព និងគ្រួសារ ឱ្យមានភាពប្រសើរឡើង ក្នុងការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ដោយលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្ត្រីពិការ កុមារពិការ និងជនមានពិការភាពគ្រប់ប្រភេទ។

នាឱកាសនោះដែរ គណៈអធិបតីបានប្រគល់កញ្ចប់អំណោយ ជូនអ៊ំ ពូ មីង និងក្មួយៗសិស្សានុសិស្ស មាន​ពិការភាព និងបន្តអញ្ជើញទស្សនាការប្រកួតកីឡាបាល់បោះរទេះរុញជនមានពិការភាព លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ក៍បានប្រគល់រង្វាន់​ជ័យលាភី​ដល់ក្រុមកីឡាករដែលទទួលបានជ័យជម្នះ ទទួលបានថវិកា ចំនួន ២០០ដុល្លារ និងក្រុមកីឡាករដែលមិនទទួលបានជ័យជម្នះ ទទួលបានថវិកាលើកទឹកចិត្ត ចំនួន ២០០ដុល្លារផងដែរ៕

រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ៤៨ នាទីutes មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បើទាហានថៃជាន់មីនលើដីខ្លួនឯង រឿងអីមកចោទកម្ពុជា ហើយចង់ប្តឹងទៅ UN ទៀត?

Sokha Hotels

ព័ត៌មានពេញនិយម