ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ
ផ្លូវបេតុងមួយខ្សែដែលរងការខូចខាត ពេលនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឆ្នាំ ២០២៥ ស្ថាបនាឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទីតាំងការដ្ឋានកំពុងស្ថាបនាផ្លូវបេតុងនេះភ្ជាប់ជាមួយផ្លូវ ១០៥ កា ក្នុងភូមិចំការឪឡឹក ២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ផាន់ ស៊ីណា ជាប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្លូវកន្លែងនេះពីមុនមានផ្លូវបេតុងជាប់ជាមួយផ្លូវរថភ្លើងមានការខូចខាតតែបន្តិចបន្តួចតែប៉ុណ្ណោះ ក្រោយមកក៏ចាប់ផ្ដើមខូចខ្លាំងទៅៗ និងផ្នែកមួយចំនួនមានទឹកដក់ក្នុងជង្ហុក តែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ។ ជាមួយនេះ លោកបានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែនេះឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ។

ចំណែក លោក កុសល ជាអ្នករត់កង់បីឥណ្ឌា បានលើកឡើងដែរថា នៅពេលឃើញមានការស្ថាបនាផ្លូវថ្មីដូច្នេះ គាត់សប្បាយរីករាយជាខ្លាំង ព្រោះងាយស្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះត្រង់ចំណុចនេះផងដែរ។ នៅពេលធ្វើដំណើរ មិនចាំបាច់ជិះដល់ផ្លូវ ១០៥ កា នោះទេ គឺអាចជិះលើផ្លូវបេតុងថ្មីនេះវាងបានផងដែរ។

ដោយឡែកអ្នកម៉ៅការធ្វើផ្លូវ បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវបេតុង ក្រាលសរសៃដែក មានកម្រាស់ ១.៥ តឹក ទទឹង ៨ ម៉ែត្រ និងប្រវែងស្ថាបនាចាក់បេតុងប្រវែង ១១០ ម៉ែត្រ។

ជាមួយគ្នានេះ លោក សៀង ហាក់ ចៅសង្កាត់កាកាប ២ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ផ្លូវបេតុងថ្មីនេះ មានសារៈសំខាន់ណាស់ដែលអាចជួយសម្រួលកុំឲ្យមានការកកស្ទះផងដែរ៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


