ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសសម្ពោធបើកលក់ជាផ្លូវការ
«មរតកឆ្មាបាត់» ដែលជាគម្រោងអភិវឌ្ឍន៍ដីលំនៅឋានបែបលំហែរដ៏ធំ មានទំហំសរុបរហូតជាង 99 ហិកតា ស្ថិតនៅក្នុងតំបន់កម្សាន្តបែបធម្មជាតិ ជាប់មាត់ព្រែក មានព្រៃកោងកាង មានកន្លែងជិះទូកកៃយ៉ាក់ កន្លែងស្ទូចត្រី ស្ទូចក្តាម បោះតង់ មានភោជនីយដ្ឋាន ជាពិសេស មានរីស៊ត ដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្ពស់ ដែលមានឈ្មោះថា «នៅកោះកុងរីស៊ត Nov Koh Kong Resort» មានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅក្នុងថ្ងៃសម្ពោធ និងប្រកាសលក់ជាផ្លូវការកាលពីថ្ងៃទី09 ខែកក្កដា ឆ្នាំ2025 លោក ដួង វឌ្ឍនៈ នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់»បានមានប្រសាសន៍ឱ្យដឹងថា គម្រោងដីលំនៅឋាន មរតកឆ្មាបាត់ ជាគំរោងដីឡូត៍លំនៅឋានក្នុងក្រុងដ៏ល្អឥខ្ចោះមួយ ដែលបង្កើតឡើងដើម្បីជាផ្នែកមួយរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយសម្រួលដល់បងប្អូនដែលមានប្រាក់ចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញដីលំនៅឋានជាកម្មសិទ្ធិស្របច្បាប់របស់ផ្ទាល់ខ្លួន។

លោកបានបន្តថា ៖ នៅក្នុងគម្រោង ក៏ដូចជានៅជុំវិញគម្រោង «មរតកឆ្មារបាត់» មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ និងពេញលេញ រួមមានផ្លូវបេតុង បណ្តាញអគ្គិសនីរបស់រដ្ឋ និងបណ្តាញទឹកស្អាត នៅក្បែរមន្ទីរពេទ្យ សាលារៀនរដ្ឋ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់រស់នៅក្នុងតំបន់ដ៏មានសក្ដានុពលបែបអេកូទេសចរណ៍។ អ្វីដែលរឹតតែអស្ចារ្យមិនធ្លាប់មាន រាល់ការទិញដីនៅក្នុងគម្រោង «មរតកឆ្មាបាត់» ទាំងប្រភេទដីឡូតិ៍ ទំហំ 5 X 20ម៉ែត្រ និងទំហំ 10 X 20ម៉ែត្រ សម្រាប់ផ្ទះលំហែរ, ទាំងទំហំ 20 X 30ម៉ែត្រ សម្រាប់ផ្ទះលំហែរ ឬធ្វើអាជីវកម្ម ជាពិសេស ចំពោះប្រភេទដីទំហំជាហិកតា សម្រាប់អ្នកវិនិយោគធំៗ សុទ្ធតែទទួលបានប្លង់រឹង និងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិជូនអតិថិជនទាំងអស់ ដោយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុន។


រួសរាន់ឡើង ! ចំពោះអ្នកដែលមានបំណងចង់បានដីជាកម្មសិទ្ធិស្របច្បាប់សម្រាប់សាងសង់លំនៅឋាន ក៏ដូចជាបង្កើតជាអាជីវកម្មផ្សេងៗនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ និងមានសក្ដានុពលក្នុងវិស័យអេកូទេសចរណ៍នាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ទីតាំងល្អមានកំណត់…..

គួរបញ្ជាក់ដែរថា កោះកុង គឺជាខេត្តមួយដែលមានសក្កដានុពលបំផុតក្នុងវិស័យទេសចរណ៍ សម្បូរទៅដោយព្រៃភ្នំ ឆ្នេរសមុទ្រ រីស៊ត បឹងហ្គាឡូ និងតំបន់កំសាន្តបែបធម្មជាតិជាច្រើនទៀត ជាពិសេស ទទួលបានគម្រោងវិនិយោគធំៗ និងកំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនាតំបន់សមុទ្រទី២បន្ទាប់ពីក្រុងព្រះសីហនុ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» សូមទំនាក់ទំនងតាមរយៈទូរសព្ទ ៖ 096 5555 688 096 37 38 789 016 22 00 47 095 65 78 78

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា