Connect with us

ព័ត៌មានជាតិ

រក​ឃើញ​មនុស្ស​១០០​នាក់​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ម្នាក់​នៅ​ខេត្តកណ្តាល

បានផុស

នៅ

ក្រុមការងារ​ចម្រុះ​នៃ​ខេត្តកណ្តាល​បាន​កំណត់​មុខសញ្ញា ស្វែងរក​អ្នកពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​បុគ្គល​ឈ្មោះ ប៊ុន សក្កដា មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​រស់នៅ​ភូមិ​តា​ពេទ្យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលរដ្ឋ​នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល​បាន​ចំនួន​១០០​នាក់​ ក្នុង​នោះ​៩​នាក់​ប៉ះពាល់​ផ្ទាល់ និង​៩១​នាក់​ទៀត​ប៉ះពាល់​ដោយ​ប្រយោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា​ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ក្នុងការ​ស្រាវជ្រាវ​បឋម​កាលពី​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២១។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​បុគ្គល​ឈ្មោះ ប៊ុន សក្កដា ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ រីឯ​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​រដ្ឋបាល​ស្រុក​បានរៀបចំ​។

ជាមួយគ្នានេះដែរ​លោក​អភិបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ដឹងថា​ ខ្លួន​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​បុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើ សូម​ចូលរួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ចូលរួម​កាត់​ផ្តាច់​សង្វាក់ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ ហើយ​ត្រូវ​បន្ត​គោរព អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​ការពារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣.​ការពារ និង​៣.​កុំ​៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម