ព័ត៌មានជាតិ
សាប៊ូ និងទឹកក្រអូប MakMak ផលិតផលប្រណិតរបស់កម្ពុជា បង្កើតដោយខ្មែរ មានវត្តមានដំបូងនៅសាលពិពណ៌កម្សាន្តកូនក្មេងកោះពេជ្រ
នៅក្នុងទីផ្សារដែលត្រូវបានគ្របដណ្តប់ដោយផលិតផលនាំចូលជាច្រើនឆ្នាំមកនេះ សាប៊ូ និងទឹកក្រអូបបោកខោអាវ MakMak បានកំពុងបម្លែងនិរន្តភាពថ្មី — ដោយក្លាយសាប៊ូបោកខោអាវប្រភេទទឹកប្រណិតដំបូងគេ ដែលបង្កើត អភិវឌ្ឍន៍ និងផលិតដោយជនជាតិខ្មែរទាំងស្រុង។


MakMak មានន័យថា “ម៉ាក់ឬម៉ែ ឬម្តាយ ឬមាតា (ន)៖ ជាស្ត្រីឆ្នើម រឹងមាំ ផ្តល់អោយ ផ្តល់នូវក្តីស្រឡាញ់ និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន ។ MakMak ជាឈ្មោះដែលបញ្ជាក់ពីភាពយកចិត្តទុកដាក់ ការថែរក្សា និងសេចក្ដីស្រឡាញ់ដ៏ស្ងប់ស្ងាត់របស់ស្ត្រីគ្រប់រូបក្នុងគ្រួសារ។

MakMak គឺជាដៃគូរសម្ងាត់របស់ស្រ្តីមេផ្ទះ ហើយលក្ខណពិសេសរបស់សាប៊ូ និងទឹកក្រអូបបោកសំលៀកបំពាក់ MakMak គឺ៖
- សម្អាតលឿន
- លុបស្នាមប្រឡាក់ ដិតជ្រៅបានខ្លាំង
- ការពាររក្សាក្រណាត់ និងមិនធំក្លិនផ្អួរ
- រក្សាក្លិនក្រអូបបានយូររហូតដល់ ១៥ថ្ងៃ
ចង់ជួបរបស់ពិត ជាមួយការផ្តល់ជូនពិសេស សូមអញ្ជើញចូលរួម និងទស្សនាពិពណ៌កម្សាន្តកូនក្មេងស្តង់លេខ ៩៣និង៩៤ នៅសាលពិពណ៌កោះពេជ្រ ពីថ្ងៃទី ១៨ ដល់ ២០ កក្កដា ២០២៥ នេះ!


អ្វីដែលធ្វើឲ្យ សាប៊ូ និងទឹកក្រអូបបោកសំលៀកបំពាក់ MakMak លេចធ្លោគឺមិនត្រឹមតែរូបរាងប្រណិត គុណភាពស្តង់ដា និងមានរូបមន្តពីប្រទេសបារាំងនោះទេ ប៉ុន្តែវាជាផលិតផលខ្មែរ ១០០% — ចាប់ពីការស្រាវជ្រាវ រហូតដល់ការផលិត រួមជាមួយនឹងស្តង់ដារនៃការវេចខ្ចប់។ បើផ្អែកទៅលើគុណតម្លៃទាំងអស់នេះ ផលិតផលខ្មែរក៏អាចមានគុណភាពថ្នាក់អន្តរជាតិផងដែរ។

ទស្សនាវីដេអូសាប៊ូ និងទឹកក្រអូប MakMak៖ https://www.facebook.com/share/v/19NFw3rEPp/
នៅពីក្រោយគ្រួសារដែលរឹងមាំ គឺមានជំនួយការសម្ងាត់ម្នាក់ ។ MakMak – ជំនួយការសម្ងាត់សម្រាប់ស្ត្រីមេផ្ទះ ។ គុណភាពគ្រប់តំណក់ក្នុងដបតែមួយ ប្រសិទ្ធភាពបរិបូរណ៍ ផលិតដោយកម្ពុជា ដើម្បើកម្ពុជា!


សាប៊ូ និងទឹកក្រអូបបោកសំលៀកបំពាក់ MakMak ចែកចាយដោយក្រុមហ៊ុន R.B.T.S Trading Co. LTD.
📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
📱 016 215 215 / 069 215 217
🌐 Telegram: t.me/makmakbrands
🌐 Facebook: facebook.com/makmakbrands

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


