Connect with us

ព័ត៌មានជាតិ

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

បានផុស

នៅ

កសិករ​ដាំទុរេន​តាម​បណ្ដា​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេសកម្ពុជា ចាប់ផ្ដើមប្រមូលផល​តាម​ចំការ​រៀងៗខ្លួន រីឯ​កសិករ​ផ្សេងទៀត​ប្រមូល​ផល​ស្ទើរ​អស់​ពី​ចំការ​ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែដោយឡែកសម្រាប់ដំណាំទុរេនមួយចំនួនក្នុងខេត្តមណ្ឌលគិរី ក្នុងចុងខែកក្កដានេះ ទើបតែចាប់ផ្តើមប្រមូលផលបណ្តើរៗប៉ុណ្ណោះ ។

កសិករមួយរូបមានឈ្មោះ លោក ទួន ប៊ុនណេង អាយុ៦០ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិពូទិលឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី» ឱ្យ​ដឹង​ថា គាត់បានប្រកបរបរកសិកម្មដាំទុរេន នេះជាង៦ឆ្នាំកន្លងមកហើយ ហើយការ​ដាំដុះដំណាំទុរេនសរុបទៅលើផ្ទៃដី១០ហិកតាដែលមានចម្ងាយ៥០០ ម៉ែត្រប៉ុណ្ណោះពីរមណីយដ្ឋានទឹកជ្រោះប៊ូស្រា។

លោក​បាន​បន្ត​ថា ទុរេនដែលដាំដុះក្នុងចំការបច្ចុប្បន្ននេះមានពូជចំនួន៣ប្រភេទរួមមាន ម៉ានថង កាន់យ៉ាវ និងម៉ូសានឃីង ដែលទុរេនសុទ្ធសឹងតែ មានគុណភាពល្អរសជាតិឈ្ងុយឆ្ងាញ់ ។

លោកបានបន្ថែមថា ទុរេន​ដែល​ចាប់​ផ្ដើម​ប្រមូល​ផល​ដំបូង​នៅ​ក្នុង​ចំការ​របស់​គាត់​នៅ​ដើម​ដៃ​ខែកក្កដាក្នុងឆ្នាំនេះ​ជាប្រភេទ ម៉ូសានឃីង ដែលពូជប្រភេទនេះរាងស្រាលជាងពូជផ្សេង ហើយ​ជា​រៀងរាល់​ឆ្នាំ​តែង​តែ​ឱ្យ​ផល​មុន​គេ បើ​ធៀប​នឹង​ពូជ​ពីរ​ប្រភេទទៀត។ លោកបានបញ្ជាក់ថា ចាប់ពីចូលខែសីហា ចន្លោះចាប់ពីសប្ដាហ៍ទី៣តទៅ ឆ្នាំ២០២៥នេះ មានទុរេនពីរប្រភេទទៀតនឹងចាប់ផ្ដើមហុចផល ដល់ដើមដៃដំបូងផងដែរនោះរួមមាន ពូជកាន់យ៉ាវ និងពូជម៉ានថង ផងដែរសម្រាប់ចំការរបស់គាត់។

កសិកររូបនេះបានអះអាងថាទុរេន ដំណាំទុរេននៅក្នុងខេត្តមណ្ឌលគិរី រៀង​ឱ្យ​ផល​យឺត​ជាង​តំបន់​ផ្សេងបន្តិច បើ​ធៀប​នឹងតំបន់ខេត្តផ្សេងចន្លោះចាប់ពី៣០ថ្ងៃទៅ៤៥ថ្ងៃឯណោះ ដោយសារកត្តាអាកាសធាតុ ព្រោះខេត្តមណ្ឌលគិរី សម្បូរទៅដោយភ្នំទាបខ្ពស់ ហើយ​អាកាសធាតុក៏​ត្រជាក់ខ្លាំងជាងតំបន់ខេត្តផ្សេង ដូច្នេះធ្វើ​ឱ្យដំណាំមួយប្រភេទនេះ​ឱ្យ​ផល​ទាន់​ពេលវេលា។

ក្នុងនាមលោកជាកសិករដាំទុរេនមួយរូបនៅខេត្តមណ្ឌលគិរីក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសភ្ញៀវទេសចរដែលមានបំណងគ្រោងមកកម្សាន្តនៅខេត្តមណ្ឌលគិរីហើយមកទស្សនា ទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញប្រចាំខេត្ត សូមជួយមកជួយគាំទ្រទុរេនដែលដាំដោយកសិករ ខ្មែរក្នុងខេត្តភូមិភាគឦសាន ដែលមិនប្រើប្រាស់សារជាតិគីមី មានឱជារសឈ្ងុយឆ្ងាញ់ គុណភាពល្អ និងតម្លៃសមរម្យ។

ជាមួយគ្នានេះ លោក កុម្ភះ ប្រជាពលរដ្ឋមួយរូបរស់នៅក្រុងសែនមនោរម្យ ក៏បានប្រាប់កម្ពុជាថ្មីឲ្យដឹងផងដែរថា នៅចុងសប្ដាហ៍នេះលោកបានធ្វើដំណើរកម្សាន្តទឹកជ្រោះប៊ូស្រា ហើយចៃដន្យ ក៏ឃើញទុរេនដឹកមកពីចំការថ្មីៗ ហើយក្នុងនាមគាត់និយមទទួលទានទុរេនក៏ចូលជួយគាំទ្រផងដែរ។ ភ្ញៀវរូបនេះបានបញ្ជាក់ថា ដោយកន្លងមកធ្លាប់ទទួលទានទុរេននៅចំការនេះព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ផ្អែមជាពិសេសតម្លៃសមរម្យដែលពួកគេអាចទទួលយកបាន៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៩ នាទីutes មុន

ស្តាប់ហើយព្រឺសម្បុរ! វឌ្ឍនៈ នាំចម្រៀងជាតិខ្មែរទៅឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា

សន្តិសុខសង្គម៥៤ នាទីutes មុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បច្ចេកវិទ្យា១២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម