Connect with us

សន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន កំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព ដើម្បីវាយប្រហារជាមួយថៃ ដោយសម្ដេចមិនរត់ទៅណានោះទេ។ សម្ដេចបានលើកឡើងបន្ទាប់ពីសារព័ត៌មានថៃ បានផ្សព្វផ្សាយថា សម្ដេចបានចាកចេញពីកម្ពុជា​ទៅ​ប្រទេសចិន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ»។

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទ​ច្រក​ចូលប្រាសាទតាមាន់ធំ»។

បើតាមសម្ដេចតេជោ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយជាអ្នកបង្ក​សង្រ្គាមនេះឡើងតាមរយៈ​ការបញ្ជាឲ្យបិទប្រាសាទតាមាន់​ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។

លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣​ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម​៣ថ្ងៃរបស់គាត់ដែរ។ ការចុះផ្សាយដែលចរិតកុហក់នៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម