ព័ត៌មានជាតិ
ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ
តើការផ្សាយព័ត៌មានដោយភាគីថៃពិតដែរឬអត់ជុំវិញសភាពការណ៍ដ៏ក្ដៅគគុកតាមព្រំដែនរវាងកម្ពុជា និងថៃ? ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ឆ្លើយថា «សារព័ត៌មានថៃ គឺរហ័ស លឿន ក៏ប៉ុន្តែមិនប្រាកដថាការពិតទេ»។

ត្រង់ចំណុចនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថា ទាមទារឱ្យសាធារណមតិ ពិសេសប្រជាពលរដ្ឋត្រូវតែតាមដានដោយការយកចិត្តទុកដាក់ និងពិនិត្យពិច័យឱ្យបានច្បាស់លាស់ ហើយស្វែងរកប្រភពឱ្យបានត្រឹមត្រូវ ដើម្បីផ្ទៀងផ្ទាត់នូវការពិត។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ដែលសន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ។

ការផ្ទុះអាវុធក្នុងថ្ងៃនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អះអាងថា ផ្ដើមដោយកងទ័ពថៃមុន ដែលបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា។ ទើបកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
បើតាមលោកស្រីអ្នកនាំពាក្យ កងទ័ពថៃបានបើកការវាយប្រហាររហូតដល់៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៨នោះរួមមាន៖ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី តាថាវ ភ្នំខ្មោច អានសេះអូផ្កាស្នេហ៍ និងតំបន់មុំបី។

កងទ័ពថៃមិនត្រឹមតែមានចេតនាវាយប្រហារលើទីតាំងយោធាកម្ពុជានោះទេ ប៉ុន្តែថែមទាំងបើកការវាយប្រហារដល់តំបន់ ដែលមានប្រជាជនស្លូតត្រង់ថែមទៀតផង ដែលធ្វើឱ្យប្រជាជនបានជម្លៀសចេញពីផ្ទះសំបែងរកទីទួលសុវត្ថិភាព រស់នៅជាមួយភាពភ័យខ្លាច និងតក់ស្លុត។ លោកស្រីអ្នកនាំពាក្យ អះអាងបន្ថែមដូច្នេះ។
ចំពោះជំហរកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នៅតែរក្សាជំហរដដែល គឺកម្ពុជាប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន ក្នុងដែនអធិបតេយ្យជាតិខ្លួន ហើយកម្ពុជាផ្ដោតទៅលើតែទីតាំងយោធាប៉ុណ្ណោះ មិនផ្ដោតទៅលើជនស៊ីវិលកន្លែងឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


