ព័ត៌មានជាតិ
ផ្លូវទៅកំពង់ភ្លុកជាប់មាត់បឹងទន្លេសាប បញ្ចប់ការស្ថាបនា ១០០%
បើតាមការឲ្យដឹងរបស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវទៅកំពង់ភ្លុកជាប់មាត់បឹងទន្លេសាបបានបញ្ចប់ការស្ថាបនា ១០០% ខណៈបច្ចុប្បន្នកំពុងបន្តរៀបចំគំនូសចរាចរណ៍ និងដំឡើងស្លាកសញ្ញាចរាចរណ៍ដែលគ្រោងបញ្ចប់នៅសប្ដាហ៍នេះ។
លោក សូរ ប្លាតុង បានបញ្ជាក់ថា ផ្លូវទៅតំបន់ទេសចរណ៍កំពុងភ្លុកបានបញ្ចប់ការស្ថាបនាតាំងពីដើមខែកក្កដា។ ការងារដែលនៅសេសសល់គឺក្រុមបច្ចេកទេសកំពុងរៀបចំគំនូសចរាចរណ៍ និងការតម្លើងស្លាកសញ្ញាចរាចរណ៍ដែលគ្រោងបញ្ចប់នៅសប្ដាហ៍នេះ។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង
តាមរយៈផ្លូវដែលស្ថាបនារួចនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋ រួមទាំងបម្រើដល់វិស័យទេសចរណ៍នៅតំបន់ទេសចរណ៍កំពង់ភ្លុកជាប់មាត់បឹងទន្លេសាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ទាក់ទាញមួយនៅក្នុងខេត្តសៀមរាប។ លោក សូរ ប្លាតុង បន្ថែម។
ផ្លូវទៅកំពង់ភ្លុកដែលបានស្ថាបនារួច ១០០% មានប្រវែងសរុបជាង ១៥ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ដោយឆ្លងកាត់ឃុំចំនួន ៣ មានឃុំរលួស ឃុំមានជ័យ រហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាប។
កន្លងទៅផ្លូវនេះមួយកំណាត់ជាផ្លូវបេតុង ដែលសាងសង់រួចបានប្រវែងជាង ២ គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ ៦ ខណៈកំណាត់ផ្លូវនៅសល់ជាផ្លូវដី ដែលខែប្រាំងហ៊ុយពិបាកធ្វើដំណើរ និងខែវស្សារងការជន់លិចថែមទៀត។

ផ្លូវដែលបានស្ថាបនាក្រាលដោយបេតុង និងកៅស៊ូ ក្នុងនោះផ្លូវបេតុងប្រវែង ៣,២៥ គីឡូម៉ែត្រ សាងសង់ចាប់ពីផ្លូវជាតិលេខ ៦ ដល់ភូមិតាប្រាក់ ឃុំមានជ័យ និងផ្លូវក្រាលកៅស៊ូប្រវែង ៩ គីឡូម៉ែត្រចាប់ពីភូមិតាប្រាក់ ទៅដល់ចំណតទូកឃុំកំពង់ភ្លុក។ ទន្ទឹមនឹងនេះ នៅឆ្នាំក្រោយបើតាមអាជ្ញាធរក៏មានគម្រោងសាងសង់បន្តពីចំណតទូកឃុំកំពង់ភ្លុកទៅសាលាឃុំកំពង់ភ្លុកផងដែរ។
ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសហគមន៍កំពង់ភ្លុក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យកងវិស្វកម្មសាងសង់បន្តផ្លូវប្រវែងជាង ៨ គីឡូម៉ែត្រ ដោយពង្រីកទទឹង ៨ ម៉ែត្រ ចាប់ពីឃុំមានជ័យរហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាបជាផ្លូវកៅស៊ូ។
តាមរយៈការស្ថាបនាផ្លូវនេះ នឹងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសក៏សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកកម្សាន្តនៅសហគមន៍កំពង់ភ្លុក ដែលជាតំបន់គោលដៅទេសចរណ៍ដ៏ល្បីទាក់ទាញមួយនៅខេត្តសៀមរាប ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ដោយសាររំពឹងថានឹងទទួលភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន នៅពេលមានផ្លូវល្អស្អាតងាយស្រួលធ្វើដំណើរ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


