ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារនៅតែបន្តអំពាវនាវឲ្យពលករធ្វើការនៅប្រទេសថៃ វិលត្រលប់មកកម្ពុជាវិញ ព្រោះមានការងារ និងអត្ថប្រយោជន៍ច្រើន
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាពលករដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យវិលត្រលប់មកកម្ពុជាវិញ ព្រោះនៅកម្ពុជា មានការងារច្រើនកំពុងរង់ចាំ ហើយក៏ទទួលបានអត្ថប្រយោជន៍ច្រើនផងដែរ។

ការបន្តអំពាវនាវនេះ ធ្វើឡើងនៅពេលលោករដ្ឋមន្ត្រី និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំនៃក្រសួង តំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ ២៧៤គ្រួសារ ស្មើនឹង ៥៥៥នាក់ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទីតាំងមានសុវត្ថិភាពក្នុងវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើន ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមាន ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយប្រាប់បន្តទៅបងប្អូនសាច់ញាតិ ដែលធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកធ្វើការក្នុងស្រុកវិញ។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនពរដល់វីរៈកងទ័ពដែលរងរបួសសូមឱ្យបានឆាប់ជាសះស្បើយវិញ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


