ព័ត៌មានជាតិ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំពីប្រភេទព័ត៌មានដែលគួរ និងមិនគួរចែករំលែកលើបណ្តាញសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញការណែនាំពីប្រភេទព័ត៌មានដែលពលរដ្ឋគួរចែករំលែក និងមិនគួរចែករំលែក លើបណ្តាញសង្គម ក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងរងការបំពានពីថៃ ចៀសវាងការរីកសាយនូវព័ត៌មានមិនពិត ព័ត៌មានដែលប៉ះពាល់ដល់ព័ត៌មានសន្តិសុខជាតិ បំបាក់ទឹកចិត្តកងទ័ព ប្រជាជន និងបែកបាក់សាមគ្គីភាព។

ការណែនាំនេះ បានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ប្រភព បានណែនាំថា ព័ត៌មានដែលពលរដ្ឋទាំងអស់គួរចែករំលែកលើបណ្តាញសង្គមក្នុងស្ថានភាពប្រទេសពេលនេះ មានដូចជា សេចក្តីប្រកាសផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នយោធា, ការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ, ព័ត៌មានជំនួយមនុស្សធម៌ និងព័ត៌មានដែលជំរុញទឹកចិត្ត និងសាមគ្គីភាពជាតិ។
ការចេញសេចក្តីណែនាំនេះ បន្ទាប់ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើឱ្យមានភាពចលាចល បំភិតបំភ័យ ជាពិសេស ប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ពយោធា និងនគរបាលជាតិ ព្រមទាំងធ្វើឱ្យសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។ នេះបើតាមប្រភពដដែល។

ទន្ទឹមនឹងការផ្តល់ពីប្រភេទព័ត៌មានដែលគួរចែករំលែក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ណែនាំពីប្រភេទមិនគួរចែករំលែកដូចគ្នា មានដូចជា ពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់។ ព័ត៌មានអុជអាល ឬញុះញង់, ព័ត៌មានផ្ទាល់ខ្លួន និងក្រុមគ្រួសារ, ព័ត៌មានជនរងគ្រោះ និងយោធា។ បន្ថែមពីនេះ កុំបង្ហោះបង្ហាញទីតាំង ចលនា ហើយហេដ្ឋាសម្ព័ន្ធសំខាន់ៗ និងប្រតិបត្តិការរបស់យោធា, កុំចែករំលែករូបថតវីដេអូ ឬព័ត៌មានលម្អិតគ្រឿងសព្វាវុធ និងមូលដ្ឋានរបស់យោធា។ ចំណុចនេះ ប្រភពបញ្ជាក់ថា សូម្បីតែរូបភាព ឬវីដេអូសាមញ្ញក៏អាចបង្ហាញព័ត៌មានរសើបបានដែរ។ កុំបង្ហោះឬផ្សាយផ្ទាល់ពីតំបន់មានជម្លោះ, កុំចែករំលែករបាយការណ៍គ្មានមូលដ្ឋាន អំពីការស្លាប់បាត់បង់ជីវិត ឬឯកសារពីយោធា, កុំប៉ាន់ស្មាន ឬបង្ហោះព័ត៌មានរបស់យោធាដែលបានបែកធ្លាយឡើងវិញ និងកុំពិភាក្សាអំពីឈ្មោះកងពល និងប្រភេទកងកម្លាំងយោធា ជាដើម។
ពាក់ព័ន្ធនឹងការផ្សាយ ឬចែករំលែកព័ត៌មានក្នុងស្ថានភាពនេះ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ដោយឡែក កាលពីថ្ងៃទី៣ ខែសីហា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសេរលើហ្វេសប៊ុករបស់លោក ដោយអំពាវនាវឱ្យអ្នកសារព័ត៌មានអនឡាញ និងអ្នកលេងបណ្តាញសង្គមមួយចំនួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កុំប្រើសម្តីហិង្សា ជេរប្រមាថ ញុះញង់ ឬរើសអើងពូជសាសន៍នោះទេ គឺផ្សាយព័ត៌មានដែលពិត៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


