ព័ត៌មានជាតិ
អតីតពលករម្នាក់ បង្កើតមុខរបរសង់រោងចិញ្ចឹមកណ្តូបលក់ ហើយប្រកាសមិនវិលទៅធ្វើការនៅថៃវិញទេ
អតីតពលករខ្មែរម្នាក់បានចាប់យកមុខរបរចិញ្ចឹមកណ្តូបលក់ ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារនៅក្នុងស្រុកកំណើត ក្រោយទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ។
អ្នកស្រី សុខឿន អតីតពលករនៅប្រទេសថៃបានបញ្ជាក់ថា អ្នកស្រីពេលនេះសុខចិត្តចាប់យកមុខរបរនៅស្រុកកំណើតវិញ និងមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញទេ ក្រោយដឹងថាកម្ពុជានិងថៃមានជម្លោះព្រំដែន ហើយថៃបានប៉ុនប៉ងបង្កជម្លោះដោយព្យាយាមលួចយកប្រាសាទនិងទឹកដីរបស់ខ្មែរ។

អ្នកស្រី សុខឿន ដែលជាពលរដ្ឋរស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានសេសសល់ថវិកាខ្លះៗក្រោយធ្វើការនៅប្រទេសថៃ។ ដោយបារម្ភចាយវាយលុយអស់ អ្នកស្រីនិងគ្រួសារបានចាប់ផ្តើមសាងសង់រោងចិញ្ចឹមសត្វកណ្តូបចំនួន ២ រោង ជាជំហានដំបូងសិនសម្រាប់ជាប្រភពចំណូលក្នុងគ្រួសារ ក្រោយពីអ្នកស្រីបានដឹងអំពីតម្លៃសត្វកណ្តូបនៅលើទីផ្សារបានល្អប្រសើរ ហើយតាមភូមិស្រុកក៏ពេញនិយមបរិភោគ ទើបអ្នកស្រីជ្រើសរើសយករបរនេះតែម្តង។
បើតាមអ្នកស្រី សុខឿន សត្វកណ្តូបមានតម្លៃល្អ ងាយស្រួលចិញ្ចឹម ហើយងាយស្រួលរកចំណី ខណៈមុខរបរនេះមិនប្រឈមគ្រោះថ្នាក់ អាចបាននៅថែកូនចៅផង ព្រោះជាមុខរបរនៅក្បែរផ្ទះ។

អ្នកស្រីលើកឡើងពីការចិញ្ចឹមកណ្តូបនេះមិនលំបាកទេ ព្រោះមានបងប្អូនអ្នកស្រីបានចិញ្ចឹមស្រាប់ ហើយថែមទាំងអាចរកចំណូលបានល្អ។
«ពេលយកកូនកណ្តូបមកដាក់ចិញ្ចឹម ក្មួយអ្នកស្រីមិនទាន់គិតលុយពីខ្ញុំទេ រហូតបានចាប់លក់ ទើបក្មួយគិតលុយ។ ចំពោះការប្រឈមមិនមានទេ គ្រាន់តែអ្នកស្រីដើរច្រូតស្មៅដាក់ឲ្យវាសុីជាការស្រេច និងដាក់ទឹកសម្រាប់វាផឹកប៉ុណ្ណោះ»។
បើតាមអ្នកស្រី សុខឿន មុខរបរនេះអាចរកចំណូលបាន មិនចាញ់ធ្វើជាកម្មករនៅថៃទេ ព្រោះការចិញ្ចឹមមានរយះពេលខ្លី មិនប្រឈមទីផ្សារ ហើយតម្លៃក៏បានសមរម្យ ដោយក្នុង ១ គីឡូក្រាមបានចន្លោះពី ២៤ ០០០ ដល់ ២៥ ០០០ រៀល៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


