ព័ត៌មានជាតិ
បន្ថយថ្លៃដើមដឹកជញ្ជូន កម្ពុជាជំរុញគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញឲ្យចេញរូបរាងឲ្យបានឆាប់
រដ្ឋាភិបាលកម្ពុជាកំពុងជំរុញល្បឿននៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញឲ្យចេញរូបរាងឲ្យបានឆាប់ ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងប្រទេស។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការជំរុញការអនុវត្តគម្រោង PPLC កាលពីរសៀលម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC) ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រុមហ៊ុន YCH Group ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។



ក្នុងកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនិងទិសដៅនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍគម្រោងឱ្យលេចចេញជារូបរាង្គនាពេលឆាប់ៗខាងមុខ។
បើតាមមន្រ្តីពាក់ព័ន្ធបានឲ្យដឹងថា កិច្ចប្រជុំដែលរៀបចំកាលពីម្សិលមិញនេះក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាលើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ជាមួយក្រុមហ៊ុន YCH Group ដែលជាភាគីអភិវឌ្ឍគម្រោង មុននឹងបន្តនីតិវិធីជំហានបន្ទាប់នាពេលខាងមុខ។

តាមរយៈគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC នឹងចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងវិស័យភស្តុភារកម្មក្នុងតំបន់ និងការទាក់ទាញវិនិយោគបរទេសឱ្យចូលរួមអភិវឌ្ឍន៍វិស័យឡូជីស្ទីក និងឧស្សាហកម្មនៅកម្ពុជាជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងការកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូន និងឡូជីស្ទីក។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងប្រទេស។ គម្រោងនេះមានគោលបំណងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មរបស់កម្ពុជាទៅក្នុងតំបន់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


