ព័ត៌មានជាតិ
ផ្អាកអនុវត្តច្បាប់មួយរយៈ រដ្ឋមន្ត្រីមហាផ្ទៃ ថា គ្រោះថ្នាក់ចរាចរណ៍កើនឡើង
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងពីការកើនឡើងគួរឱ្យកត់សម្គាល់នូវករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលដែលកម្លាំងនគរបាលបានផ្អាកការអនុវត្តច្បាប់ចរាចរណ៍មួយរយៈកន្លងមក។

ឧបនាយករដ្ឋមន្ត្រី ស សុខា បាននិយាយថា ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខនឹងការឈ្លានពានដោយយោធាថៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន តែការផ្អាកនេះបាននាំឱ្យករណីគ្រោះថ្នាក់ចរាចរណ៍បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា។ ន័យនេះ លោក បានបញ្ជាក់ពីភាពចាំបាច់បំផុតនៃការរឹតបន្តឹងច្បាប់ដែលជាកិច្ចការចំពោះមុខក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីសភាពការណ៍ជម្លោះព្រំដែនធូរស្រាល។

យ៉ាងណាក៏ដោយ ថ្លែងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសាទរចំពោះលទ្ធផលវិជ្ជមានជារួមនៃការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងការស្លាប់ និងរបួស ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ដែលជាការបញ្ជាក់ច្បាស់អំពីលទ្ធផលនៃការខិតខំប្រឹងប្រែងអនុវត្តច្បាប់។
យោងតាមរបាយការណ៍ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១ ០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស៦៩៤នាក់ និងរបួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ៦៤០នាក់ ស្មើ៣០%។

បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ពិតមែន ក៏លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ។ ព្រួយបារម្ភ ក៏ព្រោះតែ លោក សង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅក៏ដោយ។ ខណៈនិន្នាការនេះនឹងនៅតែបន្តជះផលអវិជ្ជមាន ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។

ត្រង់ចំណុចនេះ លោក ស សុខា ណែនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រងនិងកំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុយ ឬកូនរថយន្តអាគុយ(ជិះម្នាក់ពីរ) ដ្បិតការប្រើប្រាស់មានកំណើន សកម្មភាពចរាចរណ៍មានលក្ខណៈទូទៅ ទាំងលើផ្លូវជាតិ ពិសេសចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


