Connect with us

ចរាចរណ៍

ទាំងព្រឹកព្រឹលឹម ! រថយន្តកុងតឺន័រឡើងខឿនទ្រូងផ្លូវបុករះ បង្គោលភ្លើង ស្លាកសញ្ញាចរាចរណ៍ខូចខាតជាង ៣០ម៉ែត្រ

បានផុស

នៅ

រថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេករេចង្កូត ឡើងខឿនទ្រូងផ្លូវ បុករះបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍ ស្លាកប៉ាណូ រងការខូចខាតខូចជាង៣០ម៉ែត្រ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្ដាលផ្លូវចោមចៅ មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កប្រភេទកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2992 សណ្តោងរុឺម៉កកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0591 ភ្លាមៗអ្នកបើកបរបានចុះពីរថយន្តរត់គេចខ្លួនបាត់ ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្កបើកពីលិចទៅកើត សង្ស័យងងុយដេក ដល់ចំណុចកើតហេតុ រេចង្កូតឡើងខឿនទ្រូងផ្លូវ បុករះបង្គោលស្លាកសញ្ញាចរាចរណ៍ ស្លាកប៉ាណូ បង្គោលភ្លើង រួមទាំងការឺឡា រថយន្តកល់ជាប់ទៅមុខលែងរួច ខូចទ្រូងផ្លូវជាង៣០ម៉ែត្រ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ បានទាក់ទងសមត្ថកិច្ចជំនាញចុះពិនិត្យផលប៉ះពាល់ ការខូចខាត ហើយប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនរគបាលរាជធានីភ្នំពេញ យកទៅរក្សាទុករងចាំដោះស្រាយផលប៉ះពាល់សម្បត្តិរដ្ឋជាក្រោយ៕ អត្ថបទ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម