ព័ត៌មានជាតិ
អនុព័ន្ធយោធាអាស៊ានចុះសង្កេតការណ៍នៅច្រកអានសេះ ក្រោយយោធាថៃរំលោភបទឈប់បាញ់
ក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានបន្តចុះទៅកាន់តំបន់ច្រកអានសេះ ក្នុងខេត្តព្រះវិហារ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានការចូលរួមពីអនុព័ន្ធយោធាអាស៊ានមួយចំនួនទៀត ដូចជាប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម។
តាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ គោលដៅទៅកាន់ទីតាំងចំនួន២ ដែលគោលដៅទី១ គឺច្រកអានសេះ និងគោលដៅទី២ ការចុះសង្កេតទីតាំងសម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល បំពេញការងារនៅខេត្តព្រះវិហារ។

ដំណើរចុះពិនិត្យផ្ទាល់ដោយក្រុមអនុព័ន្ធយោធាអាស៊ានពេលនេះ គឺដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមខ្សែព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈនៅច្រកអានសេះនេះ ត្រូវបានរំលោភលើបទឈប់បាញ់ដោយយោធា ក្រោមរូបភាពរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ពចូលមកឈរជើងនៅទីនោះ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដោយភាគីទាំងពីរក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

នេះជាលើកទី២ហើយ ដែលប្រតិភូអន្តរជាតិ ចុះពិនិត្យនៅតំបន់ច្រកអានសេះនេះ ខណៈដែលលើកទី១ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ ក្រសួងការពារជាតិកម្ពុជា ក៏បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងអាស៊ាន ព្រមទាំងមន្ត្រីអន្តរជាតិនានាសរុប១៣ប្រទេសចុះពិនិត្យជាក់ស្ដែងនៅតំបន់នេះ។
ចំពោះការចុះជាថ្មីម្ដងទៀតនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា គឺដើម្បីតាមដានការវិវត្តនូវស្ថានការណ៍នៅក្នុងទីតាំងជាក់ស្ដែងដែលបំផ្លិចបំផ្លាញដោយការប្រយុទ្ធរវាងកងទ័ពកម្ពុជា និងថៃ ដោយកងទ័ពថៃបើកការវាយប្រហារមុន ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


