ព័ត៌មានជាតិ
បេក្ខជនជិត ១ ម៉ឺននាក់ ដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ នៅខេត្តតាកែវ
មានបេក្ខជនសរុប ៩ ៨១៦ នាក់ បានដាក់ពាក្យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងទី ២៨ ខែសីហា ឆ្នាំ ២០២៥ កើនឡើងជាងឆ្នាំមុន ៤៧៤ នាក់ ខណៈឆ្នាំ ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងតែ ៩ ៣៤២ នាក់។ នេះបើតាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥។

លោកប្រធានមន្ទីរ បានបន្ថែមថា មណ្ឌលប្រឡងសរុបមាន ១៧ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន ៤ មណ្ឌល ស្មើនឹង ៩៧ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៣ មណ្ឌល ស្មើ ៣០៤ បន្ទប់។ បេក្ខជនចុះឈ្មោះប្រឡងមាន ៩ ៨១៦ នាក់ (ស្រី ៥ ២៨៦ នាក់) ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ២ ៣៨៥ នាក់ ស្រី ១ ៤៧៦ នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជន ៧ ៤៣១ នាក់ ស្រី ៣ ៨១០ នាក់។

លោក ឡោ វីរិទ្ធ បញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យប្រឡងទាំង ៩ ៨១៦ នាក់នោះ គឺ ៖ -បេក្ខជនចំណេះទូទៅមាន ៨ ៩៥១ នាក់ ស្រី ៤ ៩២៧ ។ -បេក្ខជនស្វៃរិនចំណេះទូទៅមាន ៧៩៦ នាក់ ស្រី ៣៣៨ នាក់។ -បេក្ខជនបំពេញវិជ្ជាមាន ៦៤ នាក់ ស្រី ២០ នាក់។ -បេក្ខជនស្វៃបំពេញវិជ្ជាមាន ៥ នាក់ ស្រី ១ នាក់៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


