Connect with us

ព័ត៌មានជាតិ

រដ្ឋ​បាល​ខេត្ត​កំពង់ឆ្នាំង ហាម​ដាច់ខាត​ការ​ក្រាលកន្ទេល​ជួបជុំ​អង្គុយ​ហូប​អាហារ ផឹកស៊ី និង​ចាក់​ធុងបាស នៅតាម​សួនច្បារ

បានផុស

នៅ

ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ អនាម័យ ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ហាម​ដាច់ខាត​ចំពោះ​ការ​ក្រាលកន្ទេល​អង្គុយ​ហូប​អាហារ ផឹកស៊ី ចាក់​ធុងបាស ដូច​ធ្លាប់​មាន​ជា​រៀងរាល់​ឆ្នាំ គ្រប់​រូបភាព​ណា នៅ​តាម​រមណីយដ្ឋាន​នានា សួនច្បារ កន្លែង​កំសាន្ត​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ អនាម័យ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ កាលពី​ថ្ងៃទី​០៥ ខែមេសា។

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា នៅតាម​រមណីយដ្ឋាន​នានា សួនច្បារ កន្លែង​កំសាន្ត​ផ្សេងៗ ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ដើរ​កម្សាន្ដ ដោយ​មធ្យោបាយ រថយន្ត ឬ​ម៉ូតូ ឬ​ថ្មើរជើង ក្នុង​នោះ​ត្រូវគោរព​តាម​វិធានការ​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់។

​ជាមួយគ្នា​នោះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ក៏​ហាមឃាត់​ជាដាច់ខាត​ទោះ​ក្រោម​រូបភាព​ណាក៏ដោយ ចំពោះ​ពិធី​ជួបជុំ​ផឹកស៊ី រាំ​កំសាន្ត ជប់លៀង ខារ៉ាអូខេ ភ្លឹប ប្រគំ​តន្ត្រី ការ​លេង​ល្បែង​កំសាន្ត និង​ការ​ចល័ត​មក​ដាក់​តាំង​លក់ទំនិញ​ជាដើម​។

គួរ​បញ្ជាក់​ថា វិធានការ​នេះ តម្រូវ​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ រហូតដល់​មានការ​ណែនាំ​ថ្មី​៕

កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម