ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សូមកុំព្រោះតែចង់បាន Like បាន Share ហើយភ្លេចពីសន្ដិសុខជាតិ
ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានអំពាវនាវដល់ពលរដ្ឋ និងអ្នកសារព័ត៌មានចូលរួមជួយដល់រដ្ឋាភិបាលរក្សាការសម្ងាត់នៃកងទ័ព និងថែរក្សាសន្ដិសុខជាតិ។ លោកថាកុំព្រោះតែចង់បាន Like និង Share បែរជាធ្វើឱ្យខូចខាតដល់សន្ដិសុខជាតិ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងការការទទួលបានព័ត៌មានពិតគឺជាការចង់បានរបស់ពលរដ្ឋដែលជាម្ចាស់ប្រទេស តែការផ្ដល់ព័ត៌មានក៏ត្រូវគិតគូរដល់សន្ដិសុខរបស់ជាតិផងដែរក្នុងពេលដែលកំពុងប្រឈមនឹងសត្រូវឈ្លានពាន។ លោកបន្ថែមថា ការផ្សាយព័ត៌មានពីទីតាំងឈរជើងរបស់កងទ័ព ពីលេណដ្ឋាន សភាវុធ ការសម្ងាត់របស់កងទ័ព ឬព័ត៌មានដែលមានលក្ខណៈបំបាក់ទឹកចិត្តកងទ័ពមិនត្រូវបានអនុញ្ញាតឱ្យផ្សាយជាដាច់ខាត។
លោកថា៖ «មិនមែនតែកម្ពុជាយើងទេ! ការសម្ងាត់យោធា សន្ដិសុខជាតិនេះគឺជារឿងដែលគេការពារហ្មត់ចត់ណាស់មិនអនុញ្ញាតឱ្យផ្សាយទេ»។

កាលពីថ្ងៃទី១ ខែសីហា ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំមួយដោយបានហាមឃាត់រាល់ការផ្សាយព័ត៌មានទាក់ទងនឹងទីតាំងកងទ័ព ការចល័តទ័ព ទីតាំងលេណដ្ឋាន គ្រឿងសព្វាវុធ និងយុទ្ធសាស្ត្រសម្ងាត់នានា ដែលអាចបង្កគ្រោះថ្នាក់ដល់កងទ័ព និងសន្តិសុខជាតិ។ ជាពិសេស រាល់ការផ្សព្វផ្សាយត្រូវធានាថាមិនប៉ះពាល់ដល់សន្តិសុខជាតិ ឯកភាពជាតិ ការបាក់ទឹកចិត្តកងទ័ព និងទំនាក់ទំនងអន្តរជាតិ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា៖ «ព័ត៌មានទាំងអស់ត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការពីថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ»។
ក្រសួងព័ត៌មានក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពតាមសេចក្ដីណែនាំផងដែរ។ បន្ទាប់ពីការព្រមាននេះនៅថ្ងៃទី២១ ខែសីហា ក្រសួងបានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានអនឡាញមួយឈ្មោះ CCN-Daily ផងដែរដោយថាសារព័ត៌មានមិនគោរពតាមសេចក្ដីណែនាំ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


