ព័ត៌មានជាតិ
ថាឪពុកគ្រូកាន់ចង់សម្លាប់ខ្លួន កូនបង្កើតយកដែកស្បែងវាយស្លាប់ទាំងព្រឹក
កូនបង្កើតយកដែកស្បែងវាយសម្លាប់ឪពុកស្លាប់ទាំងព្រឹក ដោយថាឪពុកមានគ្រូកាន់ ចង់សម្លាប់ខ្លួន ដែលហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅខេត្តបាត់ដំបង។

ក្រោយពីអ្នកភូមិមានការភ្ញាក់ផ្អើល ចំពោះករណីឃាតកម្ម១បានកើតឡើងទាំងព្រលឹមហើយភ្លាមៗសមត្ថកិច្ចក៏បានមកដល់ធ្វើអន្តរាគមន៍និងឃាត់ខ្លួនបុរសដៃដល់ម្នាក់ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះភ្លាមៗផងដែរ ខណៈដែលជនដៃដល់បានយកដែកស្បែងសំពងទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់មួយរំពេច។

សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើបានកើងឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះនៅវេលាម៉ោង៦និង៣០នាទីនៅចំណុចក្រុមទី០១ផ្ទះលេខ២០ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង(កូនវាយសម្លាប់ឪពុកបង្កើត)បង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងព្រឹកព្រលឹមតែម្តង។ សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បង្កឡើងដោយឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជាកូនប្រុសបង្កើតជនរងគ្រោះបានធ្វើសកម្មភាពយកដែកស្បែងវាយឪពុកបង្កើតខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនជនដៃដល់ចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពតាមបែបរវើរវាយថា ព្រោះតែឪពុកខ្លួនមានគ្រូកាន់ហើយមានបំណងសម្លាប់រូបខ្លួន ទើបខ្លួនបានវាយសម្លាប់ឪពុកនេះជាមុន។ នៅពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ស៊ីឈ្នួលដឹកស្រូវឲ្យគេ បាក់សាក់ស៊ីគោយន្ដ ធ្លាក់បាវស្រូវសង្កត់ស្លាប់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


