Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ មកដល់ពេលនេះមានពលរដ្ឋ និងពលករខ្មែរត្រលប់ពីថៃជាង២០ម៉ឺននាក់ហើយទទួលបានឱកាសការងារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតចាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃប្រមាណជាង២០ម៉ឺននាក់ហើយទទួលបានឱកាសការងារតាមរយៈក្រសួង និងវិស័យឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ នៅព្រឹកថ្ងៃទី៣កញ្ញានេះ នៅទីស្តីការក្រសួង លោករដ្ឋមន្រ្តីបានបន្តថា នៅសល់ឱកាសការងាររាប់ម៉ឺនកន្លែងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងពលករដែលវិលត្រលប់មកពីប្រទេសថៃ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ម្ចាស់សហគ្រាសទាំងអស់ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជាដែលបានសហការជាមួយក្រសួងបានយ៉ាងល្អក្នុងការផ្តល់ឱកាសការងារដល់ពលករខ្មែរមកពីប្រទេសថៃ និងអរគុណដល់កម្មករនិយោជិតបានដើរតួនាទីសំខាន់ក្នុងការផ្តល់ឱកាសការងារដល់ពលករ។ ជាមួយគ្នានេះដែរក្រសួងកំពុងធ្វើការជាមួយខាងសមាគមធន់តូច និងមធ្យម និងសមាគមកសិកម្មដើម្បីស្រូបយកកម្លាំងពលកម្មមកពីប្រទេសថៃផងដែរ។

លោករដ្ឋមន្ត្រីបានអំពាវនាវប្រជាពលរដ្ឋ និងពលករដែលមិនទាន់មានការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីសួរព័ត៌មានអំពីឱកាសការងារដែលកំពុងមានតំរូវការ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម