ព័ត៌មានជាតិ
អាជ្ញាធរចាប់ឆ្នោតផ្ដល់ដីដល់ពលរដ្ឋជិត១០០គ្រួសារដែលព្រមចាកចេញពីច្រាំងស្ទឹងពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធីចាប់ឆ្នោតទទួលដីឡូតិ៍នៅទីតាំងថ្មីជូនដល់ប្រជាពលរដ្ឋចំនួន៩៨គ្រួសារ ដែលមានសំណង់ និងរស់នៅគ្មានប្លង់កម្មសិទ្ធ តាមខ្នងប្រឡាយព្រៃញី និងតាមបណ្តោយប្របមាត់ស្ទឹងពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា បានថ្លែងក្នុងពិធីនោះដោយបានអរគុណចំពោះពលរដ្ឋទាំង៩៨គ្រួសារដែលព្រមប្រគល់ដីឱ្យរដ្ឋវិញ ដើម្បីធ្វើការអភិវឌ្ឍ។ លោកបន្ថែមថាលោកនឹងធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជាទីក្រុងដ៍មនោរម្យ ដ៍មានតម្លៃសម្រាប់ប្រជាជនខេត្តពោធិ៍សាត់ ដោយត្រូវរៀបចំអោយមានសោភ័ណភាព អនាម័យ បរិស្ថាន ការរស់នៅប្រកបដោយផាសុខភាព និងមានសណ្តាប់ធ្នាប់ល្អ ។
លោកថា៖ «ចំពោះដីឡូតិ៍លំនៅឋានថ្មីនេះ គឺមានប្លង់កម្មសិទ្ធិស្របច្បាប់ មានប្រព័ន្ធលូ ប្រព័ន្ធទឹក ភ្លើងនិងគ្រោងបង្កើតឱ្យផ្សារលក់ដូរនៅទីនេះថែមទៀតផង»។
លោកអភិបាលខេត្តបានបន្ថែមទៀតថាការសម្រេចផ្លាស់ទីលំនៅរបស់ពលរដ្ឋនឹងផ្ដល់លទ្ធភាពដល់រដ្ឋាបាលខេត្តរៀបចំសណ្ដាប់ធ្នាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគមកកម្សាន្ត និងបណ្តាក់ទុនក្នុងខេត្តឱ្យកាន់តែច្រើនឡើង ជាពិសេសបង្កលក្ខណៈ និងត្រៀមទទួលទេសចរណ៍ ចូលរួមក្នុងពិធីបុណ្យទន្លេ ដែលខេត្តពោធិ៍សាត់ គ្រោងនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ក្នុងឆ្នាំ២០២៦ខាងមុខផងដែរ។

ប្រជាពលរដ្ឋ ដែលបានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងនូវអំគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ស្រុក ក្រុងនិងស្ថាប័នពាក់ព័ន្ធតែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋ។
នេះជាជំហានទី៣ហើយដែលរដ្ឋបាលខេត្តពោធិ៍សាត់បានធ្វើការផ្តល់ដីនៅទីតាំងថ្មីជូនដល់ ដែលបានស្ម័គ្រចិត្តព្រមចាកចេញពីតាមមាត់ស្ទឹងពោធិ៍សាត់។
ចំពោះប្រជាពលរដ្ឋ ចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅឋានថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវក្នុងពេលនេះ ក្នុងមួយគ្រួសារ ទទួលបានដីមួយឡូតិ៍ ទំហំ៥ គុណនិង ២០ម៉ែត្រ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ភូមិឋានក្សេមក្សាន្តបឹងយាលើផ្ទៃដី១០ហិកតា មានចម្ងាយប្រមាណតែ៣គីឡូម៉ែត្រពីទីប្រជុំជនក្រុងពោធិ៍សាត់។ ការផ្តល់ដីនៅទីតាំងថ្មីជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនេះគឺមិនមែនជាសំណងនោះទេ តែវាកើតចេញពីទឹកចិត្តរបស់លោកអភិបាលខេត្តរួមនិង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់លោករដ្ឋមន្ត្រី កែវ រតនៈ៕



ដោយ៖ លាន គ្រន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


