Connect with us

ព័ត៌មានជាតិ

អគាររដ្ឋបាលសាលាខេត្តស្វាយរៀង កម្ពស់ ៥ជាន់ ត្រូវបានបញ្ចុះបឋមសិលាសាងសង់

បានផុស

នៅ

អគាររដ្ឋបាលសាលាខេត្តស្វាយរៀង ដែលមានកម្ពស់ ៥ជាន់ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ហើយ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ លោក ម៉ែន វិបុល ប្ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត,លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត,លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,លោកអភិបាលក្រុងស្វាយរៀង,លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយក នាយរងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត,លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាខេត្តជាច្រើនរូបទៀត។

សូមជម្រាបជូនថា ការងារសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មីនេះ ធ្វើអំពីបេតុង ប្រក់ក្បឿងស្រកាលីញមាន ទំហំ ៥២ម x ៣៥,៥ម ចេញសងខាងទំហំ ៩,៥ម x ២ម ជណ្តើរខាងមុខទំហំ ៩,៨៥ម x ១៤ម កម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវថ្នល់ និងលូជុំវិញអគារ ស្ថិតក្នុងបរិវេណសាលាខេត្ត ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម