ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តស្វាយរៀងដកហូតបន្លែមួយចំនួន បន្ទាប់ពីរកឃើញសារធាតុគីមីកាកសំណល់កសិកម្ម
សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅថ្ងៃទី ០៨ ខែមេសានេះ បានដកហូត បន្លែមួយចំនួនយកទៅកម្ទេចចោល ដូចជាខ្ទឹមបារាំង តាសក់ ស្ពៃក្តោបបន្ទាប់ពីរកឃើញសារធាតុថ្នាំគីមីកាកសំណល់កសិកម្មនៅលើបន្លែទាំងនោះ។

ការចុះយកគំរូ បន្លែ ផ្លែឈើ និងម្ហូបអាហារ នៅក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់ពេលខាងមុខនេះ។
លោក ផឹង និល ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឲ្យដឹងថា មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីយកមកពិសោធន៍នៅមន្ទីរពិសោធន៍ខ្នាតតូចចំនួន ២៧គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលក្រោយកាធ្វើការពិសោធន៍មន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ដូចជា: ខ្ទឹមបារាំង, ត្រសក់, ស្ពៃស្តោប (មានថ្នាំគីមីកាកសំណល់កសិកម្ម ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញគ្រប់ប្រភេទ ត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ ជាមុនសិនមុននិងទិញទៅបរិភោគ ចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ ៣ ការពារ និង៣កុំបើមិនចាំបាច់កុំចេញក្រៅផ្ទះ៕

អត្ថបទ៖ភក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


