Connect with us

ព័ត៌មានជាតិ

ទស្សនីយភាពកម្ពុជា បង្ហាញពីអរិយធម៌ដ៏រុងរឿងនិងបេះដូងកម្ពុជាស្រឡាញ់សុខសន្តិភាព សាមគ្គីភាព

បានផុស

នៅ

ប្រតិភូសិល្បករក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដឹកនាំដោយលោក គង់ សុធារិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌ និងកិច្ចការអាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី និងថ្នាក់ដឹកនាំគ្រប់រូប ដែលបានផ្តល់ក្ដីស្រឡាញ់ និងផ្តល់វត្តមានចូលរួមសម្ដែងជាកិត្តិយស នៅក្នុងពិធីលៀងសាយភោជន៍នៃកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ី ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើឆាកសម្ដែងធំនៃពិធីលៀងសាយភោជន៍ជូនដល់គណៈប្រតិភូ AIPA លើកទី៤៦ គឺមាន២៦ប្រទេសនៃទ្វីបអាស៊ី និងអុឺរ៉ុប បានចូលរួម។ ភាពល្វតល្វន់នៃក្បាច់របាំបុរាណខ្មែរ និងសោភណភាពនៃការសម្តែងបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ភាពរួមបញ្ចូលគ្នាជាធ្លុងមួយ ក្នុងគោលបំណង ឱ្យមិត្តអន្តរជាតិយល់ពីបំណងសំខាន់របស់កម្ពុជា គឺការស្រឡាញ់សន្តិភាព ចង់បានសន្តិភាព និងរួមរស់ជាមួយគ្នាប្រកបដោយសុខដុមនីយកម្ម។

ជាថ្មីម្តងទៀត ប្រតិភូសិល្បករកម្ពុជា សូមថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ហ៊ឺ វីរៈ និងលោក ឃុត ចាន់ដារ៉ា ជាប្រធានទទួលបន្ទុក ដែលបានចាត់តាំងលោក គង់ សុធារិទ្ធ ឱ្យដឹកនាំក្រុមសិល្បៈកម្ពុជា ចូលរួមបំពេញភារកិច្ចដ៏មានសារៈសំខាន់ខាងលើ ដោយទទួលបានជោគជ័យ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសភាជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម