ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមមហាសន្និបាត អ ស ប ពីសកម្មភាពអាកាសធាតុ
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេស ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងបរិស្ថាន គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសាកល និងក្តីបារម្ភរួម។

សូមបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញ តាមរយៈការដាក់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ NDC 3.0 របស់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលបង្ហាញពីផែនការមហិច្ឆិតា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥។ ផែនការជាតិ NDC 3.0 រួមមានសកម្មភាពអាទិភាពចំនួន១៦៣ លើការកាត់បន្ថយ ការបន្សាំ និងការអនុវត្តសកម្មភាព ឆ្ពោះទៅការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ របស់កម្ពុជា។ ដោយឡែក បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


