ព័ត៌មានជាតិ
ហាងកាហ្វេយីហោធំៗចំនួន ៤ កំពុងមានវត្តមាននៅព្រលានយន្តហោះតេជោតម្លៃជាង ២ ពាន់លានដុល្លារ
តាមមន្រ្តីគ្រប់គ្រងមួយរូបនៅអាកាសយានដ្ឋានអន្តរជាតិតេជោបានបង្ហើបឲ្យដឹងថា នៅព្រលានយន្តហោះអន្តរជាតិតេជោ មានហាងកាហ្វេធំៗចំនួន ៤ កំពុងមានវត្តមានដើម្បីផ្តល់សេវាអាហារនិងភេសជ្ជៈ សម្រាប់ពលរដ្ឋនិងអ្នកដំណើរចេញចូលអាកាសយានដ្ឋានតម្លៃ ២ ពាន់លានដុល្លារ ដែលទើបបើកឲ្យដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ។
មន្រ្តីរូបនោះបានអះអាងថា យីហោហាងកាហ្វេនៅព្រលានយន្តហោះអន្តរជាតិតេជោ មួយចំនួនទើបតែមានវត្តមានលើកដំបូងនៅកម្ពុជាដូចជា ហាង Paul និង Columbus ខណៈហាងកាហ្វេយីហោដ៏ល្បីចំនួនពីរគឺ Brown និង Starbucks ក៏បានជ្រើសរើសពង្រីកអាជីវកម្មបន្ថែមនៅអាកាសយានដ្ឋានដ៏ទំនើបរបស់កម្ពុជានេះ។




អាហារដ្ឋាននៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោចែកជាពីរតំបន់ មាននៅក្នុងតំបន់ Airside សម្រាប់អ្នកដំណើរត្រៀមហោះហើរ និងតំបន់ Landside សម្រាប់ពលរដ្ឋទូទៅដែលមកកម្សាន្ត ដែលអាចទៅប្រើប្រាស់សេវានិងទិញទំនិញផ្សេងៗ។
ឧកញ៉ា ឆារស៍ វាន់ អភិបាលក្រុមហ៊ុន CAIC ដែលគ្រប់គ្រងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលចុះទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ ដែលកំពុងដំណើរការសាងសង់ថា ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោបានរៀបចំផ្ទៃដីទំហំប្រមាណ ២ ហិកតា ដែលប្រមូលផ្តុំដោយហាងលក់ទំនិញ និងហាងអាហារនានា ដើម្បីផ្តល់សេវាដល់អ្នកដំណើរឆ្លងកាត់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
បើតាមឧកញ៉ា ឆារស៍ វ៉ាន់ មានហាងលក់ទំនិញ និងហាងអាហារដ្ឋានជាង ៨០ បានចុះកុងត្រាបើកអាជីវកម្មនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។ យ៉ាងណាមិញ ក៏មានអាជីវកម្មជាង ១០០ ទៀត បានស្នើទីតាំងបើកបន្ថែមក្នុងអាកាសយានដ្ឋាន។
«ហាងទាំងខាងក្នុង និងខាងក្រៅបានចុះកុងត្រាបើកក្នុងព្រលានមានជាង ៨០ ប៉ុន្តែប្រមាណ ១០០ ហាងទៀត ក៏ចាប់អារម្មណ៍ចង់ចូលមកស្វែងរកទីតាំងបើកបន្ថែម ប៉ុន្តែការផ្តល់ការអនុញ្ញាតិយ៉ាងណាត្រូវអនុវត្តតាមប្លង់ព្រលាន ដើម្បីឲ្យសមស្របតាមតម្រូវការរបស់អ្នកដំណើរ»។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បញ្ជាក់បន្ថែម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


