ព័ត៌មានជាតិ
មេប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ហាមមន្ត្រីទទួលយកលុយធីបពីភ្ញៀវ
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយហាមដាច់ខាតមិនឱ្យទទួលយកលុយធីបពីភ្ញៀវឡើយ។ ការហាមបែបនេះ ត្រូវបានលោកឧត្តមសេនីយ៍រូបនេះ ថា ជាកត្តាដែលនាំឱ្យអាប់ឱនកិត្តិយសប្រទេសជាតិ និងប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានណែនាំបន្ថែមដល់កម្លាំងនគរបាលត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង និងរក្សានូវសាមគ្គីផ្ទៃក្នុង ក៏ដូចជាវេនការងារឱ្យបានល្អសម្រាប់ធ្វើរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំឱ្យទាន់ពេលវេលា។
ដោយសារបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប លោកឧត្តមសេនីយ៍ត្រី បានណែនាំឱ្យមន្ត្រីបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីងាយស្រួលក្នុងបំពេញភារកិច្ចប្រចាំថ្ងៃ ក៏ដូចជាងាយស្រួលដល់ការផ្តល់សេវានានាជូនភ្ញៀវជាតិ និងអន្តរជាតិ។

ការណែនាំទាំងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ហើយនៅក្នុងកិច្ចប្រជុំដោយមានការចូលរួមពីលោក លោកស្រី ជានាយរងប៉ុស្តិ៍ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធនោះ លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ ក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផងដែរ។
តែយ៉ាងណា លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងអំណរគុណដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងចូលរួមសហការជាមួយកងកម្លាំងគ្រប់ស្ថាប័ន ការពារសន្តិសុខ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកឧត្តមសេនីយ៍ត្រី ក៏បានគូសរំលេចពីការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវលើកកម្ពស់ការងារជំនាញចូលរួមទប់ស្កាត់បទល្មើសនានា រួមមានលិខិតឆ្លងដែនមិនប្រក្រតី ការរត់ពន្ធមនុស្ស និងករណីជួញដូរគ្រឿងញៀនជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


