ព័ត៌មានជាតិ
រដ្ឋបាលឃុំជ្រោយបន្ទាយ លើកពេលដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ ខ្សែ
រដ្ឋបាលឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានធ្វើការលើកពេលការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ចំនួន ២ ខ្សែ ទៅពេលក្រោយ ខណៈដែលក្រុមហ៊ុនចូលរួមដេញថ្លៃគម្រោងមិនគ្រប់ទៅតាមលក្ខន្តិកៈ។

លោក ប៉ិច ងន់ស៊្រឺ មេឃុំជ្រោយបន្ទាយ បានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា នៅព្រឹកនេះ គឺមានការដាក់ ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ២ ខ្សែ មានប្រវែងសរុបចំនួន ៤០៥ ម៉ែត្រ និងទទឹង ៤,៥ ម៉ែត្រ ទៅ ៥ ម៉ែត្រ និងមានកម្រាស់ ០,១៥ ម៉ែត្រ ដោយមានតម្លៃប៉ាន់ស្មាន ១៩៧,៩៦៤,២៣៦ រៀល។ ប៉ុន្តែជាក់ស្ដែង ការដេញថ្លៃគម្រោងផ្លូវបេតុងទាំង ២ ខ្សែ នោះ ត្រូវបានពន្យាពេលទៅថ្ងៃក្រោយវិញ ដោយសារក្រុមហ៊ុនចូលរួមដេញថ្លៃ មិនគ្រប់គ្រាន់ទៅតាមលក្ខន្តិកៈ។
លោកមេឃុំ បានបញ្ជាក់ថា ឃុំនឹងដាក់ដេញថ្លៃលើកក្រោយម្តងទៀត ដោយពុំទាន់កំណត់ពេលវេលា ប៉ុន្តែឃុំទុកពេលឱ្យខាងក្រុមហ៊ុនដែលខុសឯកសារ (ប៉ាតង់អស់សុពលភាព) រយៈពេល ២ ថ្ងៃ ព្រោះខ្លាចក្រែងខាងក្រុមហ៊ុនកើតទុកមិនសុខចិត្តថា ឯកសាររបស់គាត់គ្រប់គ្រាន់ ប៉ុន្តែបែរជាឃុំថាខុសឯកសារ ឬយ៉ាងណានោះ ក្រុមហ៊ុនអាចដាក់ពាក្យបណ្ដឹងមក ប៉ុន្តែបើខាងក្រុមហ៊ុនមិនដាក់ពាក្យបណ្តឹងទេ ហើយព្រមទទួលស្គាល់ថាឯកសារគាត់ពិតជាខុសមែន ដូច្នេះ ឃុំនឹងប្រគល់ឯកសារនោះឱ្យគាត់វិញ ហើយផុតពីនោះទៅ ឃុំនឹងប្រជុំមតិសារជាថ្មីដើម្បីដាក់ថ្ងៃដេញថ្លៃម្តងទៀត។

លោកបានបញ្ជាក់បន្ថែមថា «ក្រុមហ៊ុនដែលខុសឯកសារនោះ គឺជាក្រុមហ៊ុនដែលបានដាក់ដេញថ្លៃទាបជាងគេបំផុត ក្នុងចំណោមក្រុមហ៊ុនចំនួន ៣ »។

ក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ ចំនួន ៣ ក្រុមហ៊ុន រួមមាន៖ ទី១-ក្រុមហ៊ុន ស៊្រុន លាងស៊ីម ដាក់ដេញថ្លៃចំនួន ១៥១,៨៧៥,០០០ រៀល ទី២- ក្រុមហ៊ុន ស៊្រុន ស៊ីវន ដាក់ដេញថ្លៃចំនួន ១១៩,៤៧៥,០០០ រៀល (ទាបជាងគេ) និងទី៣- ក្រុមហ៊ុន ឆឺយ សុខឃុន ដាក់ដេញថ្លៃចំនួន ១៥៩,០០០,០០០ រៀល៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


