ព័ត៌មានជាតិ
មណ្ឌលគិរី! អាជ្ញាធរចាប់ផ្ដើមជួសជុលផ្លូវកៅស៊ូដែលរងការទ្រុឌទ្រោម ទៅជាផ្លូវបេតុងរឹងមាំ
ខេត្តមណ្ឌលគិរី៖ អាជ្ញាធរសង្កាត់សុខដុម នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២៥ បានចាប់ផ្ដើមដាក់គ្រឿងចក្រឈូសឆាយផ្លូវកៅស៊ូមួយខ្សែដែលរងការខូចខាតធ្ងន់ធ្ងរ ប្រែក្លាយទៅជាផ្លូវបេតុងរឹងមាំជំនួសវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវនេះទោះបីជាប្រភេទផ្លូវកៅស៊ូ ប៉ុន្តែកន្លងមករងការទ្រុឌទ្រោមខ្លាំងស្ទើរទាំងស្រុងដោយសារកត្តាអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើន។

លោកស្រី នេត ឆាយ៉ា ចៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ថ្លែងប្រាប់កម្ពុជាថ្មីថា ផ្លូវដែលកំពុងស្ថាបនានេះមានប្រវែង ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស០.១៥ម៉ែត្រ។ គម្រោងនេះទទួលបានថវិកាពី មន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងនោះក៏មានថវិកាគម្រោងអភិវឌ្ឍន៍ឃុំ ចូលរួមស្ថាបនាផ្លូវប្រវែង ១១០ ម៉ែត្របន្ថែម ដើម្បីតភ្ជាប់ពីគម្រោងនេះទៅផ្លូវមួយខ្សែទៀតដែលមានស្រាប់ ធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ប្រកបដោយគុណភាព សុវត្ថិភាពក្នុងការបើកបរ។ លោកស្រីសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្ថាបនាផ្លូវនេះ ដែលជាផ្នែកមួយជួយលើកកម្ពស់សោភណភាពហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានរបស់ខ្លួនមួយកម្រិតទៀត។

បើតាមលោកស្រី ការស្ថាបនាផ្លូវនេះឡើងវិញ បន្ទាប់សង្កាត់សុខដុម បានដាក់សំណើរទៅកាន់មន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី នៅក្នុងកម្មវិធីវិនិយោគសមាហរណកម្ម កាលពីពេលកន្លងទៅ ដើម្បីជួសជុលផ្លូវមួយខ្សែនេះ។ ការអភិវឌ្ឍន៍ផ្លូវមួយខ្សែនេះ ក៏ស្របជាមួយគម្រោងអាទិភាពរបស់ភូមិដោះក្រមុំ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទាំងពេលយប់ និងថ្ងៃ។
មេការសំណង់ដែលបានម៉ៅការខាងលទ្ធកម្មឈ្មោះ ឆេង គឹមភាត បានបញ្ជាក់ថា ក្រុមកម្មករជំនាញ នឹងពន្លឿនការស្ថាបនាផ្លូវមួយខ្សែនេះឱ្យបានលឿនតាមដែលអាចធ្វើបានយ៉ាងយូរបំផុតបញ្ចប់ការសាងសង់ក្នុងរង្វង់ ៣០ ថ្ងៃ ជាមួយនឹងការធានាគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។

ការស្ថាបនាផ្លូវនេះ គឺជាការឆ្លើយតបតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលក្រួសក្រហម ពីក្រួសក្រហមមកជាផ្លូវក្រាលថ្មមិច ហើយពីថ្មមិច មកជាផ្លូវក្រាលកៅស៊ូ បេតុងជាដើម សម្រាប់ការប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


