Connect with us

នយោបាយ

លោក ជ្រុន ថេរ៉ាវ៉ាត ណែនាំឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបន្តលើកកម្ពស់គុណតម្លៃសន្តិភាព

បានផុស

នៅ

អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តកំពង់ឆ្នាំង និងស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ  លោក ជ្រុន ថេរ៉ាវ៉ាត បានអំពាវនាវដល់សមាជិកគណបក្សទាំងអស់ បន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា «សន្តិភាព»ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ។ លោក ថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកទាំងកម្លាំង និងធនធាននិងខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ និងសកម្ម ដើម្បីអភិវឌ្ឍនៅមូលដ្ឋានឃុំ ឱ្យបានរីកចម្រើន ។

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមាន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀត លើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មាននៅកម្ពុជា។

លោក ជ្រុន ថេរ៉ាវ៉ាត បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែក លើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្សនិងបទបញ្ជាផ្ទៃក្នុង ពិសេសគោរព តាមគោលការណ៍មតិភាគតិច គោរពមតិភាគច្រើន និង សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាល ឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាពរបស់គណបក្ស ,ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ   និងទិសដៅអនុវត្តមួយចំនួនឈានឆ្ពោះទៅសម្រេចជោគជ័យនៅឆ្នាំ២០២៧-២០២៨ និងឆ្នាំបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម