ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ខៀវ សុភ័គ ផ្តាំកុំឲ្យស្ថាបនិកគណបក្សបេះដូងជាតិ រត់ចោលស្រុក
លេងកុំខឹង ខឹងកុំលេង ហើយកុំរត់ចោលស្រុក ឬសុំសិទ្ធិជ្រកកោនដូចអ្នកមុនៗ នេះជាការផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងប្រាប់កម្ពុជាថ្មីនាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា កន្លងមកយើងធ្លាប់បានបញ្ជាក់ប្រាប់គាត់ហើយថា យើងមិនចុះបញ្ជីឱ្យនោះទេ ដោយមានបញ្ហាការក្លែងស្នាមមេដៃ ហើយក្រសួងគិតថា នឹងមិនប្ដឹងទៅតុលាការដែរ ដោយសារនេះជាការយោគយល់មួយ ប៉ុន្តែក្រោយមកគាត់ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងថា នឹងប្ដឹងទៅតុលាការកំពូល។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា “និយាយរួម គឺគាត់មិនយោគយល់ អត់មានការយោគយល់អីដល់ក្រសួងសោះ ហើយថាជារឿងបំភិតបំភ័យនយោបាយ បែរជាយករឿងហ្នឹងទៅជារឿងនយោបាយផ្សេងទៀត”។

ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ផ្តាំថា “បើចង់លេងផ្លូវច្បាប់ក៏ល្អដែរ ប៉ុន្តែសូមផ្ដាំមុនកុំរត់ចោលស្រុក សុំជ្រកកោននយោបាយអីដូចអ្នកដទៃទៀត យកបញ្ហាហ្នឹងទៅលន់តួសុំស្ថានទូតផ្សេងៗសុំសិទ្ធិជ្រក កោននយោបាយ អាហ្នឹងផ្ដាំឱ្យហើយលេងកុំខឹង បើខឹងកុំលេង”។
គួររំឭកថា លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការសោកស្តាយចំពោះក្រសួងមហាផ្ទៃ ដែលបដិសេធចំពោះការស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ហើយអះអាងថា នឹងរៀបចំប្តឹងទៅតុលាការទៀតផង។
ក្រសួងមហាផ្ទៃ បានប្រកាសមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការ ចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាពក្នុងការបង្កើនបរិមាណសមាជិក។
ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគគណបក្សនយោបាយ។ មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដាច់ដោយឡែកមួយទៅកាន់សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្លូវច្បាប់ទៅតំណាងស្ថាបនិកគណបក្សបេះជាតិ និងបុគ្គលពាក់ព័ន្ធមួយចំនួនដែលបានចូលរួមក្លែងបន្លំស្នាមមេដៃនេះ។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិចំនួន៤៧៨១ ស្នាមមេដៃក្នុងនោះស្រីចំនួន២៣២៩ ហើយជាលទ្ធផលបានរកឃើញថា ស្នាមមេដាយរបស់ឈ្មោះបុគ្គលចំនួន២០ នាក់ (ស្រ្តី១០នាក់) ខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណប័ណ្ណ, ស្នាមមេដៃរបស់បុគ្គលចំនួន២០នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន៥៤ នាក់។
បន្ថែមពីលើនេះ ស្នាមមេដៃរបស់បុគ្គលចំនួន៧៤ នាក់ មានភាពមិនប្រក្រតី (ក្លែងស្នាមមេដាយបុគ្គល), ស្នាមមេដៃរបស់បុគ្គលចំនួន ២៨៧នាក់ ខូចគុណភាពមិនអាចធ្វើកោសល្យវិច្ច័យបាន, ស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងររបស់បុគ្គលចំនួន៥ នាក់ ផ្តិតលើឈ្មោះបុគ្គលចំនួន២១នាក់ (ម្នាក់ៗផ្តិតលើឈ្មោះបុគ្គល ចាប់ពី៣ ទៅ៥ នាក់)។
គណបក្សបេះដូងជាតិ (CNHP) គឺជាគណបក្សមួយក្នុងចំណោមគណបក្សចំនួន៧ ដែលបានបំបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយដោយតុលាការ ហើយគណបក្សចំនួន៦ ទៀតរួមមាន៖ គណបក្សកែទម្រង់កម្ពុជា (CRP) គណបក្សខ្មែរស្រឡាញ់ ជាតិ (CNLP) គណបក្សខ្មែរអភិរក្ស (KCP) គណបក្សឆន្ទៈខ្មែរ (KWP) គណបក្សកម្ពុជានិយម (KP) និងគណបក្សអនាគតជាតិ (NFP)៕
អត្ថបទៈ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ