នយោបាយ
គណបក្សបេះដូងជាតិ ដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូលរួចហើយ នារសៀលនេះ
លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ (CNHP) បានថ្លែងប្រាប់កម្ពុជាថ្មីនាល្ងាចទី២៦ ខែវិច្ឆិកា នេះថា គណបក្សបេះដូងជាតិបានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូលរូចហើយ ដើម្បីសុំឲ្យតុលាការកំពូលចេញដីកាបង្គាប់ទៅក្រសួងមហាផ្ទៃ ឲ្យចុះបញ្ជីគណបក្សបេះដូងជាតិ។
លោក សៀម ភ្លុក ថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “នៅរសៀលម៉ោង៣នេះ (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១) នេះ ។ នៅក្នុងខ្លឹមសារយើងសុំឲ្យតុលាការកំពូលចេញដីកាបង្គាប់ទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សបេះដូងជាតិ”។
គួររំលឹកថា លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការសោកស្តាយចំពោះក្រសួងមហាផ្ទៃ ដែលបដិសេធចំពោះការស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ហើយអះអាងថា នឹងរៀបចំប្តឹងទៅតុលាការទៀតផង។
ក្រសួងមហាផ្ទៃ បានប្រកាសមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការ ចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឲ្យខូចគុណភាពក្នុងការបង្កើនបរិមាណសមាជិក។ ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដាច់ដោយឡែកមួយទៅកាន់សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្លូវច្បាប់ទៅតំណាងស្ថាបនិកគណបក្សបេះជាតិ និងបុគ្គលពាក់ព័ន្ធមួយចំនួនដែលបានចូលរួមក្លែងបន្លំស្នាមមេដៃនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានផ្តាំកុំឲ្យលោក សៀម ភ្លុក រត់ចោលស្រុក។ លោកថា “បើចង់លេងផ្លូវច្បាប់ក៏ល្អដែរ ប៉ុន្តែសូមផ្ដាំមុនកុំរត់ចោលស្រុក សុំជ្រកកោននយោបាយអីដូចអ្នកដទៃទៀត យកបញ្ហាហ្នឹងទៅលន់តួសុំស្ថានទូតផ្សេងៗសុំសិទ្ធិជ្រក កោននយោបាយ អាហ្នឹងផ្ដាំឱ្យហើយលេងកុំខឹង បើខឹងកុំលេង”៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


