នយោបាយ
លោកសៀម ភ្លុក នៅតែប្រកាន់ជំហរប្តឹងក្រសួងមហាផ្ទៃទៅតុលាការកំពូលរឿងមិនចុះបញ្ជីបក្សបេះដូងជាតិ
លោកសៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិបានអះអាងថា បើទោះបីជាមានការគំរាមកំហែងពីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃយ៉ាងណាក៏ដោយ ក៏គណបក្សបេះដូងជាតិរបស់លោកនៅតែបន្ដប្តឹងចំពោះសេចក្តីសម្រេចបដិសេធការសុំចុះបញ្ជីនៃគណបក្សបេះដូងជាតិទៅកាន់តុលាការកំពូលតាមនីតិវិធីច្បាប់។

ការបង្ហាញជំហរនេះ គឺបន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ពីការស្វាគមន៍ចំពោះការចង់ប្តឹងរបស់លោកសៀម ភ្លុកនេះ និងបានប្រាប់លោកកុំឱ្យរត់ចោលឱ្យសោះ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកខៀវ សុភ័គ បានអះអាងថា៖«បើចង់លេងផ្លូវច្បាប់ក៏ល្អដែរ ប៉ុន្តែសូមផ្ដាំមុនកុំរត់ចោលស្រុក សុំជ្រកកោននយោបាយអីដូចអ្នកដទៃទៀត យកបញ្ហាហ្នឹងទៅលន់តួសុំស្ថានទូតផ្សេងៗសុំសិទ្ធិជ្រកកោននយោបាយ អាហ្នឹងផ្ដាំឱ្យហើយ លេងកុំខឹង បើខឹងកុំលេង»។

លោកសៀម ភ្លុក បានចាត់ទុកការលើកឡើងនេះថា ជាការគំរាមកំហែង ហើយថា នឹងបន្តប្តឹងដដែល។ លោកបានបញ្ជាក់ថា៖ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា២៥ថ្មី បើកផ្លូវឱ្យគណបក្សនយោបាយណាដែលក្រសួងមហាផ្ទៃបានចេញលិខិតមិនយល់ព្រមចុះបញ្ជីគណបក្សនយោបាយនោះ មានសិទ្ធិប្តឹងទៅតុលាការកំពូល»។ យ៉ាងណាក៏ដោយ លោកក៏បានគូសបញ្ជាក់ថា បើសិនជាតុលាការកំពូល សម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃជាសេចក្តីសម្រេចត្រឹមត្រូវទៀត គឺគណបក្សបេះដូងជាតិសម្រេចចិត្តបញ្ឈប់ការតវ៉ា ព្រោះអស់ជម្រើស អស់នីតិវិធី។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យដឹងថា មិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិឡើយ។ មូលហេតុ គឺដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាពក្នុងការបង្កើនបរិមាណសមាជិក។ ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគគណបក្សនយោបាយ។ លោកសៀម ភ្លុក មិនសុខចិត្តនឹងការសម្រេចនេះទេ ហើយគ្រោងនឹងប្តឹងជំទាស់ទៅតុលាការកំពូល ដើម្បីរកខុសត្រូវចំពោះការសម្រេចរបស់ក្រសួងមហាផ្ទៃនេះ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


