នយោបាយ
សមាជិកគណបក្សបេះដូងជាតិ២រូប ត្រូវតុលាការក្រុងភ្នំពេញកោះហៅទៅបំភ្លឺរឿងក្លែងបន្លំស្នាមមេដៃ
សមាជិកគណបក្សបេះដូងជាតិចំនួន២រូប គឺអ្នកស្រី ស៊ីម ធាំ និងលោក ជា អ៊ាន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺរឿងក្លែងបន្លំស្នាមមេដៃគាំទ្រគណបក្សបេះដូងជាតិ ដើម្បីយកទៅតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមដីកាកោះហៅ២ដាច់ដោយឡែកពីគ្នារបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ០១ ខែធ្នូ តែទើបបង្ហាញជាសាធារណៈនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១នេះ។

អ្នកគាំទ្រគណបក្សបេះដូងជាតិទាំង២រូបនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។ គណបក្សបេះដូងជាតិបានចាត់ទុកការកោះហៅសមាជិករបស់ខ្លួននេះ ថាជារូបភាពគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតីប្រជាពលរដ្ឋក្នុងបរិយាកាសនយោបាយជាក់ស្តែងគួរឱ្យព្រួយបារម្ភ។ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា បានធានាការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការសម្តែងមតិ ឬការចូលរួមបង្កើតសមាគម និងគណបក្សនយោបាយតាមឆន្ទៈខ្លួនដោយគ្មានការគំរាមកំហែង និងការបំភិតបំភ័យ។

ដោយឡែក ចំពោះលោក សៀម ភ្លុក ខ្លួនឯងវិញ ក៏នឹងត្រូវចូលទៅតុលាការកំពូលនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះផងដែរ តាមការកោះអញ្ជើញរបស់ប្រធានតុលាការកំពូល។ តុលាការកំពូល នឹងបើកសវនាការសួរនាំលោក សៀម ភ្លូក តាមបណ្តឹងរបស់លោកដែលប្តឹងសុំឲ្យតុលាការកំពូលចេញដីកាបង្គាប់ឲ្យក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជូនគណបក្សបេះដូងជាតិ។
ការប្តឹងផ្តល់គ្នានេះ កើតឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ ដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឲ្យខូចគុណភាព ក្នុងការបង្កើនបរិមាណសមាជិក។ ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដាច់ដោយឡែកមួយទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្លូវច្បាប់ទៅតំណាងស្ថាបនិកគណបក្សបេះដូងជាតិ និងបុគ្គលពាក់ព័ន្ធមួយចំនួនដែលបានចូលរួមក្លែងបន្លំស្នាមមេដៃនេះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


