នយោបាយ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១០ ខែធ្នូ ដើម្បីអនុម័តការងារ២
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលមានលោក យ៉េង វីរៈ ជាប្រធានគណបក្សបានឲ្យដឹងថា គណបក្សគ្រោងនឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ចាប់វេលាម៉ោង៩ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ នៅអតីតទីស្នាក់ការកណ្តាលគណបក្ស ដែលស្ថិតនៅផ្ទះលេខ៣៨ ផ្លូវលេខ ១៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមាជនេះរៀបចំឡើងក្នុងគោលបំណងចំនួន ២ គឺ៖ ទី១. ដើម្បីបង្ហាញជំហររបស់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ ២០២២ ខាងមុខ ទី២. ដើម្បីអនុម័តសំណើវិសោធនកម្មលក្ខន្តិកៈមួយចំនួនរបស់គណបក្ស។
អ្នកនាំពាក្យគណបកប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ មិនអាចសុំការបញ្ជាក់បន្ថែមបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល តែនៅលើសេចក្តីប្រមាសព័ត៌មានគណបក្សបានអះអាងថា តាមរយៈការចូលរួមក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ នៅមូលដ្ឋានឃុំ ចំនួន តាំងពីឆ្នាំ ២០១៧ មក បានបង្ហាញនូវគំរូនយោបាយថ្មី តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចជាការកាត់បន្ថយការរើសអើងនយោបាយ ការផ្តល់នូវសេវារដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលឃុំ ការកសាង និងជួសជុលផ្លូវ សាលារៀន និងការទប់ស្កាត់បទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងឃុំជាដើម។


ទន្ទឹមនឹងនេះដែរ តាមរយៈដំណើរការ នៃការចូលរួមកសាងសង្គមប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា នាពេលកន្លងមក ក៏សម្រេចកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ដើម្បីឱ្យសមស្របតាមស្ថានភាពជាក់ស្តែង និងបរិបទនយោបាយនៅកម្ពុជា។
គួររំលឹកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាបណ្តុំ នៃអង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងនៅពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៥ ដែលមានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួនជាអ្នកគាំទ្រ ហើយនៅក្នុងសមាជបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន លោក យ៉េង វីរៈ គឺជាប្រធានគណបក្ស, លោក សាម ស៊ុនឌឿន ជាអនុប្រធាន, លោក សាម អ៊ីន អគ្គលេខាធិការ, និងលោក ប៉ោ សេដ្ឋា ជាហិរញ្ញិកនៃគណបក្ស៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


