នយោបាយ
គ.ជ.ប នឹងជួបជាមួយជាមួយភាគីពាក់ព័ន្ធម្តងទៀត នៅថ្ងៃព្រហស្បតិ៍ខាងមុខ ទាក់ទងការបិទផ្សាយបេក្ខជន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធម្តងទៀត ស្តីពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) , ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់លើបញ្ជីបេក្ខជនដំបូង នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹក។
កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប។
ដំណើរការការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយជាលទ្ធផលមានគណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន។ ក្នុងនោះ មានបេក្ខជនសរុបចំនួន ៨២.៧៨៦ រូប (ស្ត្រីសរុបចំនួន២៥.៩៦៣រូប)។
បើតាម គ.ជ.ប បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ។
ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់មតិយោបល់ចំពោះបញ្ជីបេក្ខជននៃគណបក្ស នយោបាយ ដែលបានបិទផ្សាយមក គឃ.សប ដើម្បីជាព័ត៌មានសម្រាប់ជាមូលដ្ឋានពិចារណាមុនពេលសម្រេចយល់ព្រម ឬបដិសេធការសុំចុះបញ្ជីបេក្ខជន។ គឃ.សប ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំនោះ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


