នយោបាយ
បញ្ជីបេក្ខជន នៃគណបក្សចំនួន ៩ ទទួលបានអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញអំពីបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន ៩ បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥។ ការបង្ហាញនេះ បន្ទាប់ពីគ.ជ.ប បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ រួចមក គ.ជ.ប បានឯកភាពលើខ្លឹមសារ ឯកសារទាំងអស់ខាងលើ ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប បានដាក់ជូន។
យោងតាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២នេះ មានដូចខាងក្រោម ៖
-ប្រជាពលរដ្ឋចេញទៅបោះឆ្នោតសរុបចំនួន ៧.៣៩៤.៤២៧នាក់ ស្មើនឹង ៨០,៣២%
-សន្លឹកឆ្នោតបានការសរុបចំនួន ៧.២៣៧.០៣៧សន្លឹក
-សន្លឹកឆ្នោតមិនបានការសរុបចំនួន ១៥៧.៣៩០សន្លឹក
-បញ្ជីបេក្ខជន នៃគណបក្សនយោបាយចំនួន ៩ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ក្នុងនោះមាន៖
១.បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ
២.បញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ
៣.បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ
៤.បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ
៥.បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ
៦.បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥ អាសនៈ
៧.បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣ អាសនៈ
៨.បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ
៩.បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ។
សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា គ.ជ.ប សម្រេចឲ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា ឆ្នាំ ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមរបស់ គ.ជ.ប៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


