នយោបាយ
តើឧបនាយករដ្ឋមន្ត្រីកម្ពុជា ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលណាខ្លះ?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល។ សម្រាប់ឧបនាយករដ្ឋមន្ត្រី ដែលជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាវិញ បានឈរឈ្មោះជាតំណាងរាស្ត្រនៅតាមមណ្ឌលផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈរជាឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ជាមួយបេក្ខជន៧រូបផ្សេងទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប រួមជាមួយបេក្ខជនពេញសិទ្ធចំនួន៥រូបឯទៀត ក្នុងនោះ ក៏មានលោក ទៀ សីហា ជាកូនប្រុសរបស់សម្ដេចផ្ទាល់។

សម្ដេចកតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ជាមួយបេក្ខជនពេញសិទ្ធិ៤រូបទៀត។

សម្ដេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយបេក្ខជនពេញសិទ្ធចំនួន៣រូបផ្សេងទៀត។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាមួយបេក្ខជនពេញសិទ្ធិចំនួន៩រូប។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ជាមួយបេក្ខជនពេញសិទ្ធិចំនួន៥ទៀតនៅទីនោះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី២ បន្ទាប់ពីសម្ដេច ហេង សំរិន ជាប្រធានរដ្ឋសភា ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រខេត្តត្បូងឃ្មុំ។

លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្នមុនីរ័ត្ន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៣ តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៤ តំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល ដែលនេះ មានបេក្ខជនចំនួន១១រូប ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជាមួយបេក្ខជនពេញសិទ្ធិចំនួន៧រូបដទៃទៀត។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង វិញ គឺមិនបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលណាមួយឡើយ ក្នុងចំណោមមណ្ឌលទាំង២៥ រាជធានី-ខេត្ត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?