Connect with us

នយោបាយ

អតីតតំណាងរាស្ត្របក្សប្រឆាំងម្នាក់ សុំកិច្ចអន្តរាគមន៍ពីសម្ដេចធិបតី ឱ្យខ្លួនបានរួចពីទោស ហើយចូលមកកម្ពុជាវិញ  

បានផុស

នៅ

កូនប្រុសរបស់លោក គង់ គាំ គឺលោក គង់ សភា ដែលជាអតីតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី ជួយទូលថ្វាយព្រះមហាក្សត្រឱ្យលើកលែងទោសទណ្ឌទាំងឡាយដល់ខ្លួន ដើម្បីអាចវិលត្រឡប់ចូលប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សភា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ សម្រេចពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន២០ឆ្នាំ​ ក្នុងចំណោមមនុស្ស ១៦នាក់ផ្សេងទៀត។ ការដាក់ទោសទណ្ឌនេះ គឺដោយ​សារលោក គង់ សភា ធ្វើសកម្មភាព​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញ​សន្លឹកឆ្នោត​នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

តាមរយៈលិខិតមួយច្បាប់របស់លោក គង់ សភា គឺលោកបានទទួលស្គាល់នូវទោសកំហុសកន្លងមក និងបានសុំទោសចំពោះសម្ដេចតេជោ និងសម្ដេចធិបតី។ លោក គង់ សភា បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»

ជាមួយនឹងការទទួលស្គាល់ទោសកំហុសនេះ លោក គង់ សភា បានគោរពស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី ឱ្យមេត្តាជួយអន្តរាគមន៍ថ្វាយអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឲ្យរូបលោក បានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន។ តាមរយៈនេះ លោក គង់​ សភា បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ឱ្យលោក បានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម២០ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១៣ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម