នយោបាយ
បក្សឆន្ទៈខ្មែរ ថា ជំនួបសមាជិកព្រឹទ្ធសភារបស់ខ្លួនជាមួយសម្ដេចតេជោ គឺដើម្បីពង្រឹងវប្បធម៌សន្ទនាត្រង់ទៅត្រង់មក
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ត្រូវបានបក្សឆន្ទៈខ្មែរ បញ្ជាក់ថា បានធ្វើឡើងដើម្បីពង្រឹងវប្បធម៌សន្ទនាត្រង់ទៅត្រង់មករវាងប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភានៃបក្សក្រៅរដ្ឋាភិបាល។

សមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សឆន្ទៈខ្មែរ រួមមាន៖ លោក សុក ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា។ តាមការអះអាងរបស់គណបក្សឆន្ទៈខ្មែរ កិច្ចសន្ទនាររវាងសម្ដេចតេជោ ហ៊ុន សែន និងសមាជិកព្រឹទ្ធសភាមកពីបក្សក្រៅរដ្ឋាភិបាល បានប្រព្រឹត្តទៅរយៈពេលជិតបីម៉ោង ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ក្នុងគោលបំណងពង្រឹងនូវការប្រាស្រ័យទាក់ទងគ្នារវាងប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាពីគណបក្សក្រៅរដ្ឋាភិបាល សំដៅឆ្ពោះទៅរកការបំពេញតួនាទី និងមុខងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ និងជាការបង្កើតវប្បធម៌ជជែកពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

បញ្ហាសំខាន់ៗដែលលើកមកជជែកក្នុងជំនួបនេះ ត្រូវបានគណបក្សឆន្ទៈខ្មែរ ទម្លាយឱ្យដឹងថា មានបញ្ហាសេដ្ឋកិច្ចសកល និងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា ដោយសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានចែករំលែកនូវការយល់ឃើញរបស់ខ្លួន និងជូនជាយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាបានឆ្លងផុតនូវវិបត្តិនេះ។

លើសពីនេះ សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ ក៏បានជំរុញឱ្យមានលំហប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនគណបក្សដែលកំពុងជាប់ពន្ធនាគារផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណបក្សឆន្ទៈខ្មែរ ក្រោយបញ្ចប់ជំនួប។
ក្នុងនីតិកាលថ្មីនៃព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរ ដែលជាបុត្រសម្ព័ន្ធរបស់គណបក្សភ្លើងទៀន ដណ្ដើមបានកៅអីសមាជិកព្រឹទ្ធសភាចំនួន៣អាសនៈ ហើយព្រមជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាទាំង៣រូបនៃបក្សក្រៅរដ្ឋាភិបាលនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងតួនាទីជាសមាជិកគណៈកម្មការជំនាញនានារបស់ព្រឹទ្ធសភាដែរ។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក សុក ហាច បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ហើយលោក មានតួនាទីជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)។ ចំណែក លោក សេង ម៉ារឌី ដែលជាអនុប្រធានបក្សនេះ បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន) និងមានតួនាទីជាសមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា។
ដោយឡែក លោក គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ ហើយជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរ ក៏បានជាប់ជាសមាជិកព្រឹទ្ធសភាលើកដំបូង ហើយមានវ័យក្មេងជាងគេ។ លោក គង់ មុនីកា មានតួនាទីជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១)៕
ដោយ៖ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
សន្តិសុខសង្គម៧ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


