នយោបាយ
សមាជិកព្រឹទ្ធសភាបក្សប្រឆាំងទាំង៣រូប ត្រូវបានបញ្ចូលក្នុងតួនាទីជាសមាជិកគណៈកម្មការជំនាញព្រឹទ្ធសភា
ក្នុងនីតិកាលថ្មីនៃព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរ ដែលជាបុត្រសម្ព័ន្ធរបស់គណបក្សភ្លើងទៀន ដណ្ដើមបានកៅអីសមាជិកព្រឹទ្ធសភាចំនួន៣អាសនៈ។ ព្រមជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាទាំង៣រូបនៃបក្សប្រឆាំងនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងតួនាទីជាសមាជិកគណៈកម្មការជំនាញនានារបស់ព្រឹទ្ធសភា។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក សុក ហាច បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ហើយលោក ត្រូវបានបោះឆ្នោតឱ្យធ្វើជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)។
ចំណែក លោក សេង ម៉ារឌី ដែលជាអនុប្រធានបក្សឆន្ទៈខ្មែរនេះ បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន)។ ជាអតីតសមាជិកព្រឹទ្ធសភាកូតាបក្សភ្លើងទៀន ក្នុងនីតិកាលទី៣ លោក សេង ម៉ារឌី ក៏ត្រូវបានបោះឆ្នោតឱ្យធ្វើជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩ នៃព្រឹទ្ធសភា)។

ដោយឡែក លោក គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ ហើយជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរ ក៏បានជាប់ជាសមាជិកព្រឹទ្ធសភាជាលើកដំបូង ហើយមានវ័យក្មេងជាងគេ ក្នុងអាយុ៤៤ឆ្នាំ។ សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ ក៏ទទួលបានតួនាទីជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១)។

ក្រៅពីសមាជិកព្រឹទ្ធសភានៃកូតាបក្សឆន្ទៈខ្មែរខាងលើ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាចាត់តាំងដោយព្រះមហាក្សត្រ ហើយជាអតីតមន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ ក៏ត្រូវបានបញ្ចូលក្នុងតួនាទីជាសមាជិកគណៈកម្មការទី៣ នៃព្រឹទ្ធសភា ហើយជាមួយគ្នានេះ សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកព្រឹទ្ធសភាចាត់តាំងដោយព្រះមហាក្សត្រ ក៏ទទួលបានតួនាទីជាសមាជិកគណៈកម្មការទី១០ នៃព្រឹទ្ធសភាដែរ គឺគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


