ព័ត៌មានជាតិ
សម្តេចធិបតី ផ្តាំទៅអ្នកនយោបាយប្រឆាំងក្រៅប្រទេស កុំយកគំនុំ គុំកួន វៃបង្អាប់ប្រទេសខ្លួនឯង
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយមាននិន្នាការប្រឆាំងនៅក្រៅប្រទេស មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានអ្វីមួយគួរមានភស្តុតាងច្បាស់លាស់ និងគិតប្រយោជន៍ជាតិជាធំ ពោលកុំគិតតែគំនុំ គុំកួនជាមួយរដ្ឋាភិបាល ហើយវៃបង្អាប់ប្រទេសខ្លួនឯង។

សាររបស់សម្តេចធិបតីនាពេលនេះ ដោយសង្កេតឃើញថា អ្នកធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេសអង្គុយតែឆ្កឹះរឿងធ្វើឱ្យពលរដ្ឋក្នុងស្រុកមានទោមនស្សជាមួយរដ្ឋាភិបាល ជាពិសេសនោះ វៃបង្អាប់ប្រទេសខ្លួនឯងថែមទៀតផង។ តួយ៉ាង អ្នកធ្វើនយោបាយនៅក្រៅប្រទេស នាពេលថ្មីៗនេះ បានបន្តរិះគន់រដ្ឋាភិបាលពាក់ព័ន្ធការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដែលអនុញ្ញាតឱ្យពលរដ្ឋលេងជះទឹក និងបាតម៉្សៅ ។ បន្ថែមពីនេះ អ្នកទាំងនោះបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាបានលើកប្រទេសទាំងមូលទៅឱ្យប្រទេសចិន ដោយគ្មានមូលដ្ឋានច្បាស់លាស់។
ជុំវិញការចោទប្រកាន់ដដែលៗប្រាសចាកពីការពិត នាឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាថ្ងសទី ២១ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំថា ៖«អ្នកឯង ជេររដ្ឋាភិបាលស្មើនឹងជេប្រជាពលរដ្ឋរាប់លាននាក់ នេះហើយគុណធម៌នយោបាយ។ បើអ្នកឯងចង់ជេរ គួរមានពេលវេលាគិតគូរផង កុំយករឿងមួយករណី មកផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង នេះហើយគេហៅថាគុណធម៌ និងសីលធម៌ ក្នុងនាមជាអ្នកនយោបាយ»។
សម្តេចធិបតី បានបន្ថែមទៀតថា អ្នកនយោបាយនៅក្រៅប្រទេស គួរគិតគូរពីរឿងធំ កុំមើលរឿងគំនុំ គំុំកួនមួយជ្រុងតូច ដើម្បីវៃបង្អប់ប្រទេសខ្លួនឯង វៃរដ្ឋាភិបាល ព្រោះអ្វីដែលអស់លោកលើកឡើង គឺលើកឡើងអំពីជ្រុងដែលវៃប្រទេសខ្លួនឯង។ សម្តេចសង្កត់ធ្ងន់ថា៖«នេះបង្កើននូវទោមនស្ស នូវអារម្មណ៍ប្រជាពលរដ្ឋរបស់យើង។ ទី២ សច្ចធម៌ សេចក្តីពិត ដំណើរទៀងត្រង់ អ៊ីចឹង! ការដែលអស់លោកលើកមកថា រដ្ឋាភិបាលនៅក្នុងកិច្ចព្រម ឬសេចក្តីប្រកាសថ្លែងការណ៍រួម(កម្ពុជា-ចិន)នេះថា រដ្ឋាភិបាលបានលើកប្រទេសទាំងមូលឱ្យទៅចិនគ្រប់គ្រង អ្នកឯងកុំពុងតែដើរប្រាសចាកពីសច្ចធម៌ ព្រោះភស្តុតាងប្រជាពលរដ្ឋរាប់លាននាក់អាចមើលបានដែលបង្ហោះនៅសាធារណៈ អត់មានកន្លែងណាថាឱ្យប្រទេសចិនមកគ្រប់គ្រងទេ» ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ចិន ក្នុងនោះជាពិសេស ចំណុចទី ៣ បញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរបញ្ជាក់សារជាថ្មី នូវការគាំទ្រផលប្រយោជន៍ស្នូលអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឱ្យគ្នាទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយ។
សម្តេចធិបតីក៏បានចំអកថា៖« និយាយ សូមឱ្យមានភស្តុតាងច្បាស់លាស់ ជាទឡ្ហីករណ៍អំណះអំណាង បើមិនអញ្ចឹងនោះទេ នឹងបាត់នូវជំនឿ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


