នយោបាយ
លោក ហៃ វណ្ណា លោក សំ សុគង់ និងអតីតសមាជិកបក្សប្រឆាំង១៧រូបទៀត បានក្លាយជាទីប្រឹក្សា និងជំនួយការសម្តេចតេជោ
អតីតមេដឹកនាំចលនាប្រឆាំងរាជរដ្ឋាភិបាល និងអតីតសមាជិករបស់គណបក្សប្រឆាំងចំនួន១៩រូបដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ត្រូវបានតែងតាំងជាទីប្រឹក្សា និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនគណបក្សប្រឆាំងប្រចាំប្រទេសជប៉ុន និងលោក សំ សុគង់ អតីតមេធាវីការពារក្តីឱ្យលោក សម រង្ស៊ី និងបក្ខពួក ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។

ចំណែក អតីតមេដឹកនាំចលនាប្រឆាំងរាជរដ្ឋាភិបាល និងអតីតសមាជិករបស់គណបក្សប្រឆាំងចំនួន១៧រូបទៀត រួមមាន គឺលោក គង់ ហ៊ុនធារិទ្ធ លោក ខៃ រដ្ឋា លោក សាយ រើន លោក ឯក បេន លោក ថៃ សុផាត លោក ស៊ឹម វ៉ាន់នី លោក សារ៉ូ សុវុឌ្ឍិ លោក លី ពិសុល លោក ចាន់ ដានិត លោក ពៅ ប៊ុនលាភ លោក ឡេង បូរ៉ា លោក ភូ គង់ លោក សឿន សុផាន់ និងលោក ផល ប៉ីភិ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។ ដោយឡែក លោក ឈួន បូរី លោក ប៉ាវ សារុន និងលោក ភួង ថា ត្រូវតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមសេចក្តីសម្រេចស្តីពី ការតែងតាំងមន្រ្តីគណបក្សកាលពីថ្ងៃទី០៦ ខែធ្នូ តែទើបផ្សព្វផ្សាយឱ្យដឹងជាសាធារណៈនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្តរបស់គណបក្សប្រជាជនកម្ពុជា បានអះអាងឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការផ្តល់តួនាទីជាទីប្រឹក្សា និងជំនួយការនេះ គឺបានបង្ហាញឱ្យឃើញច្បាស់នូវការផ្តល់ឱកាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតថ្នាក់ដឹកនាំប្រឆាំង បានរួមចំណែកក្នុងកិច្ចការនានា។ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអះអាងទៀតថា តាមរយៈនយោបាយមិនយកនរណាធ្វើជាសត្រូវ ហើយតែងឱបក្រសោបបែបនេះហើយ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយទៅជាគណបក្សនយោបាយរឹងមាំ និងធំជាងគេនៅកម្ពុជា។

គួរកត់សម្គាល់ថា មុនត្រូវបានតែងតាំងជាទីប្រឹក្សា និងជាជំនួយការរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជានាពេលនេះ អតីតថ្នាក់ដឹកនាំ និងជាសមាជិកគណបក្សប្រឆាំងទាំង១៩នាក់ សុទ្ធតែបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែផ្តល់ក្តីសណ្តោសដល់ពួកគេឱ្យមករួមរស់ជាមួយ និងបានផ្តល់ឱកាសផ្សេងៗ ដើម្បីឱ្យចូលរួមក្នុងការកសាងប្រទេសជាតិ មិនថា ជាទីប្រឹក្សា ជាជំនួយការ ឬកាន់មុខងារដទៃៗទៀតឡើយ។ អ្វីដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចង់ឃើញ និងចង់បាន គឺការរួបរួមគ្នា សាមគ្គីគ្នា ឯកភាពជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយរួមគ្នាកសាងប្រទេសជាតិ ថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានដល់កូនខ្មែរជំនាន់ក្រោយ៕


ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


