អាជីព
ក្លាយជាអ្នកដឹកនាំក្រុមឆ្នើម ចាំបាច់មានសេចក្ដីក្លាហាន ៤យ៉ាងនេះជាប់ខ្លួន
ភាពក្លាហានមិនសុទ្ធតែមានពីកំណើតនោះទេ ប៉ុន្តែជាសមត្ថភាពដែលមនុស្សអាចហ្វឹកហាត់បាន។ សម្រាប់បុគ្គលមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនជាអ្នកដឹកនាំក្រុម ឬជាមេកោយ សូមអាននិយមន័យនៃភាពហានក្លា ទាំង ៤ ខាងក្រោម ប្រហែលអាចជួយអភិវឌ្ឍសេចក្តីក្លាហានរបស់អ្នកបាន។
១. ក្លាហាន មានន័យថា ហ៊ានប្រឈមមុខ

ក្លាហានប្រៀបដូចទម្លាប់មួយ ជួនកាលវាត្រូវការបណ្ដុះដោយការអនុវត្តជារឿយៗ។ រាល់ពេលដែលអ្នកមានអារម្មណ៍ទាក់ទើរ ឬជាប់គាំងដោយសារតែបញ្ហា នោះតម្រូវឱ្យ ប្រឈមមុខជាមួយវា។ ពេលខ្លះអ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលហ៊ានធ្វើបែបនេះ ស្មារតីនៃភាពក្លាហាននឹងកាន់តែរឹងមាំ។
២. ក្លាហាន មានន័យថា ហ៊ានតស៊ូជម្នះ

ក្លាហានរបស់បុគ្គលម្នាក់ ជាការទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់ដែលបានធ្វើ ដោយមិនយកលេស ឬគេចវេសពីកំហុសដែលខ្លួនបង្កើតឡើយ។ ទោះបីជាបញ្ហាលំបាក ឬអារម្មណ៍តានតឹងក៏ដោយ អ្នកត្រូវតែអត់ធ្មត់ ហើយស៊ូទ្រាំប្រជែងជាមួយនឹងរឿងរ៉ាវទាំងនោះ រហូតដល់អ្វីៗចាប់ផ្តើមប្រសើរឡើង។
៣. ក្លាហាន មានន័យថា ហ៊ាននិយាយនិងធ្វើ

មនុស្សម្នាក់អាចក្លាយជាមេដឹកនាំឆ្នើមបាន លុះត្រាតែខ្លួនព្រមចាប់ផ្ដើមធ្វើសកម្មភាពមុនអ្នកណាទាំងអស់ ហើយធ្វើដោយគ្មានការបង្ខិតបង្ខំ។ អ្នកត្រូវតែបង្ហាញទង្វើជាមុនសម្រាប់អ្នកដើរតាមខ្លួន និងជំរុញញអ្នកដទៃជានិច្ចនូវអ្វីដែលពួកគេមិនហ៊ានបញ្ចេញសកម្មភាពឬនិយាយចេញមក។
៤. ក្លាហាន មានន័យថា ហ៊ានប្រថុយប្រថាន

គ្មានរឿងអស្ចារ្យណាកើតឡើងចំពោះមនុស្សកំសាកនោះទេ វាកើតបានតែចំពោះមនុស្សដែលហ៊ានប្រថុយនឹងហានិភ័យប៉ុណ្ណោះ។ មានតែបុគ្គលហ៊ានប្រថុយជាមួយហានិភ័យទេ ដែលអាចឆ្ពោះទៅដល់ទិសដៅនិងបង្កើនការរីកចម្រើនទៅមុខ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែហ៊ានធ្វើដំណើរឆ្ពោះទៅមុខបន្ត ទើបលទ្ធផលមិនដូចអតីតកាល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ ផ្លូវចិត្ត ៥ប្រភេទដែលខំធ្វើការយូរប៉ុនណា ក៏មិនអាចឡើងឋានៈឬក្លាយជាអ្នកដឹកនាំបាន
ចុចអាន៖ វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


